• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចក្រភពអង់គ្លេស៖ លទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​គណបក្ស​អភិរក្សនិយម

ការបោះឆ្នោតជុំបន្តទៀតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកក្កដា។ បេក្ខជនពីររូបចុងក្រោយនឹងត្រូវប្រកាសក្រោយការបោះឆ្នោតនាថ្ងៃទី២០ ខែកក្កដា។
  បេក្ខជនឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេស (រូបថត៖ VNA)  

នៅក្នុងការបោះឆ្នោតជុំទី ៣ ក្នុងការប្រជែងស្វែងរកមនុស្សជំនួសលោក Boris Johnson ជាមេដឹកនាំគណបក្សអភិរក្សនិយម និងនាយករដ្ឋមន្ត្រីអង់គ្លេស នាថ្ងៃទី ១៨ ខែកក្កដា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak បានបន្តនាំមុខជាមួយសម្លេងគាំទ្រចំនួន ១១៥ ខណៈពេលដែលប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tom Tugendhat ត្រូវបានផាត់ចេញពីការប្រជែង។ រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោកស្រី Penny Mordaunt នៅតែជាប់ចំណាត់ថ្នាក់ទី ២ ជាមួយសម្លេងគាំទ្រចំនួន ៨២។ បន្ទាប់មកគឺរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss និងអតីតរដ្ឋមន្ត្រីសមភាពលោកស្រី Kemi Badenoch។

ការបោះឆ្នោតជុំបន្តទៀតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកក្កដា។ បេក្ខជនពីររូបចុងក្រោយនឹងត្រូវប្រកាសក្រោយការបោះឆ្នោតនាថ្ងៃទី២០ ខែកក្កដា។ ក្រោយមកគណបក្សអភិរក្សនិយមនឹងបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សថ្មីតាមរយៈប្រៃសណីយ៍ ហើយអ្នកឈ្នះឆ្នោតនឹងត្រូវបានប្រកាសនាថ្ងៃទី ៥ ខែកញ្ញាខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top