• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់បន្តកើនឡើង

កងកម្លាំងជួយសង្គ្រោះវេណេស៊ុយអេឡា និងក្រុមជួយសង្គ្រោះអន្តរជាតិកំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីយ៉ាងខ្លាំងចំនួនពីរលើកនៅក្នុងប្រទេសនេះ នាយប់ថ្ងៃទី ២៤ ខែមិថុនា (ម៉ោងក្នុងស្រុក) ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។

រដ្ឋាភិបាលវេណេស៊ុយអេឡា​បាន​ឱ្យ​ដឹងថា គិតត្រឹម​យប់ថ្ងៃទី ២៦ ខែមិថុនា (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៨៩ នាក់ ខណៈដែល​មនុស្ស ២.៩៨០ នាក់បានរងរបួស។ យោងតាម​អាជ្ញាធធរវេណេស៊ុយអេឡា មនុស្សរាប់រយនាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីអគារជាច្រើនបានដួលរលំទាំងស្រុង។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ​ជួប​ការ​លំបាក់​ជាច្រើន​ ដោយសារតែ​កង្វះខាតធន​ធានមនុស្ស​មាន​ជំនាញច្ពស់ និងឧបករណ៍ធុន​ធ្ងន់ ហើយអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ទីក្រុង Caracas នៅ La Guaira នៅតែបិទ ដោយសារតែការខូចខាតយ៉ាង​ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការទទួល​ជំនួយ​មនុស្ស​ធម៌។

សហគមន៍អន្តរជាតិកំពុងបង្កើនការឧបត្ថម្ភសម្រាប់ប្រទេសវេណេស៊ុយអេឡា​។ ក្រុមជួយសង្គ្រោះមកពីប្រទេស អែល សាល់វ៉ាឌ័រ ម៉ិកស៊ិក ស្វីស អេស្ប៉ាញ ឈីលី អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀតបានមកដល់ ឬកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំជាមួយ​នាវាចម្បាំង យន្តហោះដឹកជញ្ជូន ឧទ្ធម្ភាគចក្រ និងបានសន្យាផ្តល់ជំនួយ​​ចំនួន ១៥០ លានដុល្លារអាមេរិក​៕​

តាម​ vovworld.vn/km-KH

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top