កងកម្លាំងជួយសង្គ្រោះវេណេស៊ុយអេឡា និងក្រុមជួយសង្គ្រោះអន្តរជាតិកំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីស្វែងរកអ្នករស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីយ៉ាងខ្លាំងចំនួនពីរលើកនៅក្នុងប្រទេសនេះ នាយប់ថ្ងៃទី ២៤ ខែមិថុនា (ម៉ោងក្នុងស្រុក) ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។
រដ្ឋាភិបាលវេណេស៊ុយអេឡាបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី ២៦ ខែមិថុនា (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៨៩ នាក់ ខណៈដែលមនុស្ស ២.៩៨០ នាក់បានរងរបួស។ យោងតាមអាជ្ញាធធរវេណេស៊ុយអេឡា មនុស្សរាប់រយនាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីអគារជាច្រើនបានដួលរលំទាំងស្រុង។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជួបការលំបាក់ជាច្រើន ដោយសារតែកង្វះខាតធនធានមនុស្សមានជំនាញច្ពស់ និងឧបករណ៍ធុនធ្ងន់ ហើយអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ទីក្រុង Caracas នៅ La Guaira នៅតែបិទ ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការទទួលជំនួយមនុស្សធម៌។
សហគមន៍អន្តរជាតិកំពុងបង្កើនការឧបត្ថម្ភសម្រាប់ប្រទេសវេណេស៊ុយអេឡា។ ក្រុមជួយសង្គ្រោះមកពីប្រទេស អែល សាល់វ៉ាឌ័រ ម៉ិកស៊ិក ស្វីស អេស្ប៉ាញ ឈីលី អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀតបានមកដល់ ឬកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំជាមួយនាវាចម្បាំង យន្តហោះដឹកជញ្ជូន ឧទ្ធម្ភាគចក្រ និងបានសន្យាផ្តល់ជំនួយចំនួន ១៥០ លានដុល្លារអាមេរិក៕