• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រួសារនីមួយៗគួរតែដើម្បីប្រទេសវៀតណាមមួយខ្លាំងមាំមួនប្រកបដោយវិបុលភាព

ក្នុងឱកាសខួបលើកទី ២០ ឆ្នាំនៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០១១ - ២៨ មិថុនា ២០២១) លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសារអបអរសាទរជូនដល់ក្រុមគ្រួសារទាំងអស់នៅទូទាំងវៀតណាម។

ក្នុងឱកាសអបអរសាទរខួប ២០ ឆ្នាំនៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ - ២៨ មិថុនា ២០២១) លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសេចក្តីជូនពរនិងសារលិខិតដល់ក្រុមគ្រួសារទាំងអស់នៅវៀតណាម


លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់ថា៖ ទិវាគ្រួសារវៀតណាមគឺជាថ្ងៃលើកតំកើងតម្លៃរបស់ក្រុមគ្រួសារដែលជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ប្រជាជនវៀតណាម ក្រឡេកមើលឡើងវិញប្រភពដើមនិងមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយហេតុ បានចិញ្ចឹមបីបាច់នូវមនោសញ្ចេតនា និងតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរបស់ប្រទេសជាតិ។ ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ ១៩ កម្មាភិបាល វេជ្ជបណ្ឌិតនិងយុទ្ធជនជាច្រើនមិនចេះនឿយហត់ មិនខ្លាចគ្រោះថ្នាក់ សុខចិត្តក្លាយជាខ្សែប្រយុទ្ធជួរមុខឈរជើងនៅតាមចំណុចក្តៅដែលឆ្លងរាតត្បាត។ ហើយក្រុមគ្រួសារទៀតសោត ដែលជាទីបង្អែកជាការលើកទឹកចិត្តសម្រាប់ពួកគេដើម្បីយកឈ្នះលើការលំបាកនិងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។

លោកប្រធានរដ្ឋបានស្នើដល់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់អង្គភាពនិងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្តីពីការងារគ្រួសារជាពិសេសការអភិវឌ្ឍគ្រួសារ លើកកំពស់តួនាទីរបស់គ្រួសារក្នុងការចិញ្ចឹមបីបាច់និងអប់រំយុវជនជំនាន់ក្រោយ អភិរក្សនិងលើកស្ទួយអត្តសញ្ញាណប្រពៃណី គុណតំលៃវប្បធម៌និងបទដ្ឋានល្អរបស់គ្រួសារវៀតណាមនៅក្នុងដំណាក់កាលថ្មីរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា រាល់គ្រួសារវៀតណាមទាំងក្នុងនិងក្រៅប្រទេស ត្រូវបង្ហាញនូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះមនុស្សជាទីស្រលាញ់ក្នុងគ្រួសារ ដោយបន្តពូនជ្រុំនិងកសាងគ្រួសារមួយដែលជាគ្រួសារសុភមង្គល ជាប្រភពកម្លាំងពលំ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមជាទីស្រឡាញ់ ដើម្បីវៀតណាមមួយ ខ្លាំងមាំមួនប្រកបដោយវិបុលភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top