• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំអំពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19

ដោយស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចទៅនឹងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកបានសំណូមពរឲ្យ គណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បើកកិច្ច ប្រជុំ២ដងក្នុងមួយសប្ដាហ៍។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)



នារសៀលថ្ងៃទី១៧កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធាននៅកិច្ចប្រជុំ របស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលដើម្បីស្ដាប់របាយការណ៍និងបញ្ជាដឹកនាំ ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19។
ដោយស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចទៅនឹងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកបានសំណូមពរឲ្យគណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បើកកិច្ចប្រជុំ២ដងក្នុងមួយសប្ដាហ៍។ ហើយយ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនឹងស្ដាប់របាយការណ៍របស់គណៈកម្មការនោះ ដើម្បីចេញការបញ្ជាដឹកនាំឲ្យបានទាន់ពេលវេលា។ ក្រើនរំលឹកពីជំងឺរាតត្បាត SARS កាលពីឆ្នាំ២០០៣ ដែលត្រឹម៤៥ថ្ងៃក្រោយពីរកឃើញករណី ឆ្លងជំងឺដើមដំបូង វៀតណាមជាប្រទេសដើមដំបូងដែលត្រូវបានពិភពលោក ទទួលស្គាល់ពីការគ្រប់គ្រងជំងឺប្រកបដោយជោគជ័យនោះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ន ប្រជាជនគួរតែជឿជាក់ថែមទៀតទៅលើមធ្យោបាយបង្ការទប់ស្កាត់ជំងឺដែលមានស្រាប់ក៏ដូចជាការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់បក្ស រដ្ឋ ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ តាមពិតទៅវៀតណាមកំពុងបង្ការទប់ស្កាត់ជំងឺយ៉ាងល្អណាស់ អាស្រ័យដោយមានការជួយជ្រោមជ្រែងរបស់ប្រជាជនទាំងមូលនិងការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top