• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៣របស់បក្សអញ្ជើញចូលគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូដែលចូលរួមមហាសន្និបាត ទូទាំងប្រទេសលើកទី១៣របស់បក្ស បានអញ្ជើញ ដាក់កម្រងផ្កា ហើយ ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ...

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូ ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
(រូបថត៖ baoquocte.vn)



នាព្រឹកថ្ងៃទី ២៥ មករា មុនការបើកកិច្ចប្រជុំត្រៀមសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូដែលចូលរួមមហាសន្និបាត ទូទាំងប្រទេសលើកទី១៣របស់បក្សបានអញ្ជើញដាក់កម្រងផ្កា ហើយចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដែលជា ស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាម ជាអគ្គមគ្គុទេសដ៏មហិមាររបស់បក្ស និងប្រជាជាតិវៀតណាម។

បន្ទាប់នោះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅស្ដូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សរសៃឈាមឌីជីថល និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

“សរសៃឈាមឌីជីថល” និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

ថ្ងៃទី១៧ ខែឧសភានេះ គឺជាទិវាទូរគមនាគមន៍ និងសង្គមព័ត៌មានពិភពលោក។ ដើម្បីរំលឹកដល់ថ្ងៃនេះ ឆ្នាំនេះ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានជ្រើសរើសប្រធានបទ “សរសៃឈាមឌីជីថល – បង្កើនភាពធន់ក្នុងពិភពលោកដែលមានការតភ្ជាប់”។

Top