• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម​ចលនាប្រជាជន​ទាំងមូល​ជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩

រណសិរ្សគ្រប់ជាន់ថ្នាក់ បង្កើនការចលនាប្រជាជនឲ្យចូលរួមការប្រយុទ្ធប្រឆាំង និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយ សារជំងឺរាតត្បាតកូវីដ ១៩។

សកម្មភាពជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)


ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ១៩ ខេកក្កដា តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Le Tien Chau អនុប្រធាន  និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចុះហត្ថលេខាលើឯកសារដោយស្នើឲ្យ រណសិរ្សគ្រប់ជាន់ថ្នាក់ បង្កើនការចលនាប្រជាជនឲ្យចូលរួមការប្រយុទ្ធប្រឆាំង និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

ឯកសារនេះបានចែងច្បាស់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាខេត្ត ក្រុង ធ្វើជាសេនាធិការជាមួយថ្នាក់ដឹកនាំគណកម្មាធិការ ស្រុះចិត្តគំនិតជាមួយអាជ្ញាធរ ដើម្បីបង្កើនការងារឃោសនា ចលនាប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជនបរទេស ដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម គោរពយ៉ាងម៉ឺងម៉ាត់រាល់ការណែនាំ និងបទបញ្ញត្តិរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី អាជ្ញធរមូលដ្ឋាន និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បង្ហាញមុខក្រមសញ្ញាសម្គាល់  ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

Top