• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៥ បើកសម័យប្រជុំលើកទី ៤

សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១១ ខែតុលានៅទីក្រុងហាណូយ។
 

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN)


សម័យប្រជុំនេះ បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៤ ខែតុលា ដោយផ្តល់មតិលើបញ្ហាសំខាន់ៗជាច្រើន រួមមានផែនការថ្នាក់ជាតិស្តីពីការប្រើប្រាស់ដីធ្លីសម្រាប់ដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងផែនការប្រើប្រាស់ដីរយៈពេល ៥ ឆ្នាំ (២០២១-២០២៥)។

ទាក់ទងនឹងការងារបង្កើតច្បាប់ គណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភាបានផ្តល់មតិ (លើកទី ២) លើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមឧបសម្ព័ន្ធ - បញ្ជីសន្ទស្សន៍ស្ថិតិជាតិនៃច្បាប់ស្តីពីស្ថិតិ; ពង្រាងសេចក្តីសម្រេចស្តីពីការដាក់ឲ្យដំណើរការយន្តការនិងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍនៅតាមបណ្តាខេត្តក្រុង Hai Phong, Nghe An និង Thua Thien –Hue។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខភាពនៅឆ្នាំ ២០២០; លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងគម្រោងថវិកាជាតិឆ្នាំ ២០២១ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; គម្រោងថវិការដ្ឋនិងផែនការបែងចែកថវិកាមជ្ឈឹមឆ្នាំ ២០២២។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការងារត្រៀមរៀបចំសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top