• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខែមករា ឆ្នាំ ២០២៤ កម្ពុជាប្រមូលបាន ៥,៤ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ

កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសចូលមកអង្គរសរុបមានជាង ៧៩៨ ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២។
ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រភព៖ shutterstock.com

ក្នុងខែមករាឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៥,៤ លានដុល្លារអាមេរិក កើនឡើងជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។ យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងតំបន់អង្គរ បានឲ្យដឹងថា ក្នុងខែមករា មានភ្ញៀវទេសចរបរទេសជាង ១១៥ ពាន់នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសចូលមកអង្គរសរុបមានជាង ៧៩៨ ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២។

តំបន់អង្គរបុរាណគឺជាជម្រើសចម្បងសម្រាប់ភ្ញៀវទេសចររាល់ពេលដែលពួកគេទស្សនាកម្ពុជា។ មនុស្សម្នាមកទីនេះដើម្បីគយគន់វិមាន និងប្រាសាទដ៏អស្ចារ្យ ហើយជាកន្លែងដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈវត្ថុទាំង ៧ របស់ពិភពលោក៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

តំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។

Top