• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Vinh Long ជំរុញខ្លាំង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយ​ផ្សារភ្ជាប់​ជាមួយនឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន

ខេត្ត Vinh Long ចាំបាច់ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន និងអភិវឌ្ឍកសិកម្មដោយផ្សារភ្ជាប់ជាមួយជនបទថ្មី។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Long  

នាព្រឹកថ្ងៃទី ២៨ មេសា នៅខេត្ត Vinh Long ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូអញ្ជើញជួបធ្វើការជាមួយគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Long ដើម្បីពិភាក្សាអំពីលទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២១ ត្រីមាសទី ១ ឆ្នាំ ២០២២ និងរាល់ភារកិច្ចស្នូលនារយៈពេលខាងមុខ ព្រមទាំងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុជួយឧបត្ថម្ភកម្មវិធីបម្រើ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការឃ្លាំមើលជំនាញរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឆ្នាំ២០២២។

អញ្ជើញថ្លែងសន្និដ្ឋាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Vinh Long ចាំបាច់ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន និងអភិវឌ្ឍកសិកម្មដោយផ្សារភ្ជាប់ជាមួយជនបទថ្មី។ ខេត្តក៏ចាំបាច់ត្រូវបន្តផ្តោតសំខាន់លើការកសាងជនបទថ្មី អភិវឌ្ឍន៍នគរមជ្ឈមណ្ឌល ប៉ុន្តែត្រូវមានភាពសុខដុមនីយកម្មរវាងជនបទ និងនគរ កសាងកម្មវិធីសេដ្ឋកិច្ចសមូហភាព សហករណ៍ និងការកសាងផលិតផល OCOP សំដៅបង្កើនតម្លៃផលិតផល។ ទន្ទឹមនឹងនោះ បន្តវិនិយោគអភិវឌ្ឍន៍ និងសុក្រិត ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដើម្បីទាក់ទាញការវិនិយោគអភិវឌ្ឍផលិតកម្ម ដោយផ្សារភ្ជាប់ជាមួយការវិនិយោគលើវិស័យធារាសាស្ត្រ និងការគ្រប់គ្រងទឹកជំនន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top