• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Soc Trang ចាំបាច់ត្រូវអភិវឌ្ឍន៍បរិយាកាសវិនិយោគ និង​ប្រព័ន្ធ​អេកូឡូស៊ី​វិនិយោគឆ្ពោះទៅរកគោលដៅប្រកបដោយនិរន្តរភាព

នាព្រឹកថ្ងៃទី ២៨ មេសា នៅខេត្ត Soc Trang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Soc Trang ឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមដំណើរ - សហប្រតិបត្តិការ - អភិវឌ្ឍន៍”។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh  

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកបញ្ហានានា ដើម្បីកសាង និងអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីវិនិយោគឆ្ពោះទៅរកគោលដៅ៖ “បើកចំហ តម្លាភាព និងសមភា សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព”។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលមាគ៌ារបស់បក្ស ក្នុងកម្មវិធីនយោបាយកសាងទឹកដីក្នុងដំណាក់កាលអន្តកាលឈានឡើងសង្គមនិយម កសាងរបៀបរបប យន្តការប្រកបដោយតម្លាភាព បើកចំហ ស្ថិរភាព រួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបរិស្ថានវិនិយោគ អនុវត្តន៍ជំហានយុទ្ធសាស្ត្រអំពីហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្ស និងរបៀបរបប។ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងវិនិយោគិនសុទ្ធតែមានការទទួលខុសត្រូវក្នុងការអនុវត្តន៍ជំហានអភិវឌ្ឍន៍ទាំងនេះ។

  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទស្សនាស្តង់ទំនិញនានា  

ទន្ទឹមនឹងនេះ ចាំបាច់ត្រូវកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថាវិនិយោគិនសុទ្ធតែមានគោលបំណងចង់ទៅកាន់ប្រទេសមួយ ដែលមានខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ និងមិនពឹងផ្អែកពីខាងក្រៅឡើយ ប៉ុន្តែឯករាជ្យ និងម្ចាស់ការមិន ផ្គត់ផ្គង់ដោយខ្លួនឯងឡើយ ពោលគឺត្រូវធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ហើយជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ទាក់ទងនឹងបញ្ហាកៀរគរប្រភពកម្លាំង លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធ្វើពិពិធកម្ម កៀរគរជាអតិបរមារាល់ប្រភពកម្លាំងសង្គមប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ព្រមទាំងកៀរគរទុនតាមរយៈឥណទានធនាគារ មូលបត្រ មូលប័ណ្ណ និង ODA ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top