ព័ត៌មាន
ខេត្ត Quang Ninh ត្រូវការជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិត
នាព្រឹកថ្ងៃទី២៦ កញ្ញា នៅខេត្ត Quang Ninh ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកមហា សន្និបាតតំណាងបក្សភាគខេត្ត Quang Ninh អាណត្តិ ២០២០-២០២៥។
មហាសន្និបាតលើកនេះ បានឯកភាពលើចក្ខុវិស័យនិងទិសដៅអភិវឌ្ឍ ដល់ឆ្នាំ២០៣០ ដើម្បីកសាងនិងអភិវឌ្ឍខេត្ត Quang Ninh ក្លាយទៅជាខេត្តគំរូសម្បូររុងរឿង អារិយ្យធម៌ ទំនើប ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ជាច្រកទ្វារនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងនិងទូទាំងប្រទេស ព្រមទាំងមានផលិតផលក្នុងតំបន់សរុប (GRDP) ជា មធ្យមក្នុងមនុស្សម្នាក់ជាង១៥.០០០ដុល្លាអាមេរិក ផងដែរ។
![]() |
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅមហាសន្និបាតតំណាងបក្សភាគខេត្ត Quang Ninh។ (រូបថត៖ VOV) |
គាំទ្រចំពោះទិសដៅនិងភារកិច្ចក្នុងអាណត្តិខាងមុខនេះរបស់បក្សភាគខេត្ត Quang Ninh លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន លើកសំណើថា៖
“ខេត្ត Quang Ninh ត្រូវការបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ ចក្ខុវិស័យយុទ្ធសាស្ត្រ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្ទេរប្ដូរគំរូកំណើន អភិវឌ្ឍឲ្យបានឆាប់រហ័សនូវវិស័យ សេវាកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មគាំទ្រកសិកម្មបច្ចេកវិទ្យាខ្ពស់និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មទៀតផង។ ធានាភាពចុះសម្រុងគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការអភិវឌ្ឍវប្បធម៌សង្គម អប់រំ រក្សាសមភាពសង្គម ដោះស្រាយឲ្យបានល្អនូវបញ្ហាសង្គមដែលកើតមានឡើង ការពារធនធានធម្មជាតិនិងបរិស្ថាន។ ទន្ទឹមនេះ បំផុសឡើងហើយពង្រីកជាអតិបរមារាល់សក្ដានុភាពនិងឧត្តមភាពដោយឡែកទាំងអស់របស់ខេត្ត Quang Ninh ដើម្បីជំរុញកំណើន ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតដែលផ្អែកលើមូលដ្ឋានគ្រឹះគឺវិទ្យា សាស្ត្របច្ចេកវិទ្យាផងដែរ”។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានបញ្ជាដឹកនាំ ឲ្យខេត្ត Quang Ninh ត្រូវការធានារឹងមាំនូវសន្តិសុខការពារជាតិ អធិប តេយ្យភាពព្រំដែនជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងបញ្ហាប្រឈមខាងសន្តិសុខក្រៅប្រពៃណីនានាផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម