• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Lang Son ធានាសុវត្ថិភាពសម្រាប់សកម្មភាពឆ្លងដែន

បន្ទាប់ពីរយៈពេលជាង ៣ ខែ ដែលចិនបានកែសម្រួលគោលនយោបាយរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន សកម្មភាពចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (Lang Son) បានវិលត្រឡប់មករកស្ថានភាពហាក់ដូចទៅនឹងមុនពេលកើតមានជំងឺរាតត្បាត។
បែបបទអន្តោប្រវេសន៍ត្រូវបានកម្លាំងមុខងារបង្កលក្ខណងាយស្រួល ធានាការអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋបាលនិងសុខាភិបាល (រូបថត៖ VOV)

ជាពិសេស ចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលនេះ ជាមធ្យមក្នុងមួយថ្ងៃៗ មានមនុស្សប្រមាណ ១.០០០នាក់  បំពេញបែបបទអន្តោប្រវេសន៍ ហើយភាគច្រើនជាភ្ញៀវទេសចរណ៍ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ និងទៅសួរសុខទុក្ខសាច់ញាតិ...។ លោកវរៈសេនី Hoang Trong Khai ប្រធានប៉ូស្ត៍­ត្រួតពិនិត្យព្រំដែន Huu Nghi បានឲ្យដឹងថា៖ “ពីខាងក្រៅតំបន់ច្រកទ្វារព្រំដែន យើងបានរៀបចំកម្លាំងត្រួតពិនិត្យ និងជួយសម្រួលយានជំនិះ សម្រួលការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវ ព្រមទាំងយានយន្តទេសចរណ៍ ទំនិញនាំចូល និងនាំចេញ ធានាបាននូវសុវត្ថិភាពល្អបំផុតសម្រាប់អ្នកដំណើរ។ យើងក៏ត្រៀមរៀបចំផែនការក្នុងករណីដែលចំនួនអ្នកមកដល់កើនឡើងដល់ទៅ ៥ ដល់ ៦ពាន់នាក់/ថ្ងៃ យើងនៅតែអាចសម្រួលបានដែរ”។

ការបើកព្រំដែនរបស់ប្រទេសចិន គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្ត Lang Son បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩។ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវ អង្គភាពទេសចរណ៍ Lang Son កំពុងបន្តបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស; ស្វែងរកដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្ត Guangxi របស់ចិន...។

ដើម្បីធានាបាននូវស្ថិរភាពនៃសកម្មភាពពាណិជ្ជកម្មតាមព្រំដែន កងកម្លាំងមុខងារនៅច្រកទ្វារព្រំដែនខេត្ត Lang Son បន្តណែនាំ និងផ្សព្វផ្សាយដល់អង្គភាពអាជីវកម្ម និងបុគ្គលដែលចូលរួមក្នុងសេវាកម្មនាំចូល និងនាំចេញ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ភាគីទាំងពីរក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងការល្បាត និងគ្រប់គ្រងតំបន់ព្រំដែនយ៉ាងតឹងរ៉ឹងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top