• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

នាល្ងាចថ្ងៃទី ១២ តុលា នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង (Li Qiang) បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាម មិញជីញ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង។ (រូបថត៖ TTXVN)

នាយប់ថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រី​ចិន​លោក លី ឈាំង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមលោក លី ឈាំង ក្នុងឋានៈជានាយករដ្ឋមន្ត្រីមានអត្ថន័យសំខាន់ បន្តនាំទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែ​ស៊ីជម្រៅ ជាក់ស្ដែង គ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានសង្កត់ធ្ងន់ថា ចិនចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង; អះអាងថា បក្ស និងរដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងកសាងសង្គមនិយមរបស់វៀតណាម។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី; ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រក្សាពាណិជ្ជកម្មឆ្លងដែនឱ្យរលូន ដាក់ពង្រាយការកសាងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រឹងការតភ្ជាប់រវាងក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ដោយផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌសម្រាប់​សហគ្រាស​ចិនមកវៀតណាមដើម្បីបណ្តាក់ទុនលើគម្រោងខ្នាតធំជាមួយនឹងបច្ចេកវិទ្យាទំនើប។ ក្នុងពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានសង្កត់ធ្ងន់ថា ចិននឹងបង្កើនការបើកទីផ្សារសម្រាប់កសិផលវៀតណាម; គាំទ្រវៀតណាមបើកការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មប្រចាំនៅចិន។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ការអភិវឌ្ឍបៃតង ការធ្វើបរិវត្តកម្មឌីជីថល។ ល។

ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៥ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាពក្នុង “ឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន” ហើយខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទាក់ទិននឹងបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមកម្រិតខ្ពស់; ស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រ និងវិធានការដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែល្អជាងមុន; ពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមកម្រិតនៃទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top