• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយលោក Steven Udvar-Hazy ប្រធានក្រុមហ៊ុន Air Lease Corporation USA (ALC)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Steven Udvar Hazy ប្រធានក្រុមហ៊ុន Air Lease Corporation (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន ALC ជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) ក្នុងគ្រាលំបាកដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសចំពោះ រាល់កិច្ចសន្យាដែលបានចុះហត្ថលេខាហើយមិនទាន់បានអនុវត្តន៍ ក៏ដូចជាខ្ទង់ហិរញ្ញវត្ថុផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមគ្រោងនឹងបើកឡើងវិញនូវជើងហោះហើរអន្តរជាតិមួយចំនួន រួមទាំងផ្លូវហោះហើរទៅកាន់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចូលរួមក្នុងដំណើរការនេះ។

លោក Steven Udvar-Hazy បានយល់ព្រមគាំទ្រក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) ក្នុងកិច្ចសន្យាជាក់ស្តែងមួយចំនួន ដោយជឿជាក់ថា ជាមួយនឹងការគាំទ្រនេះ និងបន្ទាប់ពីវៀតណាមបើកសេដ្ឋកិច្ច  ការបន្តឡើងវិញនៃពាណិជ្ជកម្ម និងទេសចរណ៍នឹងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមងើបឡើងវិញ និងអភិវឌ្ឍ។

បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាសាក្សី Vietnam Airlines និង ALC ផ្លាស់ប្តូរកិច្ចព្រមគាំទ្រគ្នាទៅវិញទៅមក។ នៅក្រោមកិច្ចព្រមព្រៀងនេះ ALC បានយល់ព្រមកាត់បន្ថយដោយផ្ទាល់នូវតម្លៃក្រោមកិច្ចសន្យាបច្ចុប្បន្នចំនួន ៤២០ លានដុល្លារ; បានយល់ព្រមលុបចោលកិច្ចសន្យាជួលយន្តហោះដែលបានចុះហត្ថលេខាពីមុន ដែលមានតម្លៃសរុប 600 លានដុល្លារ។ ដូច្នេះ ALC ជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាត់បន្ថយការចំណាយ និងកាតព្វកិច្ចទូទាត់ដែលមានទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top