• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្ត ដែលវៀតណាមសហការស្នើរឡើង

សេចក្ដីសម្រេចចិត្តទទួលស្គាល់ទំនាក់ទំនងរវាងការប្រែប្រួលអាកាស ធាតុ និងសំណឹកនៃជីវភាពរស់នៅ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ ចន្លោះប្រហោងក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី និងកុមារី ក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ។

បញ្ចប់សម័យប្រជុំជាប្រចាំលើកទី ៥៣ នៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដី សម្រេចចិត្តចំនួន ៣០ ដែលក្នុងនោះមានសេចក្ដីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាស ធាតុ និងសិទ្ធិមនុស្ស ដោយប្រធានបទ "ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុលើជីវភាពរស់នៅនិង ឥទ្ធិពលនៃផលប៉ះពាល់នេះទៅលើសិទ្ធិមនុស្ស” ដែលប្រទេសវៀតណាម បង់ក្លាដែស និងហ្វីលីពីនបានសហការគ្នាពង្រឹងនិង ស្នើរឡើង។ សេចក្ដីសម្រេចចិត្តនេះមានប្រទេសសហគាំទ្រចំនួន ៨០ គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា។ សេចក្ដីសម្រេចចិត្តទទួលស្គាល់ទំនាក់ទំនងរវាងការប្រែប្រួលអាកាស ធាតុ និងសំណឹកនៃជីវភាពរស់នៅ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ ចន្លោះប្រហោងក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី និងកុមារី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ សេចក្ដីសម្រេចចិត្តក៏អំពាវនាវឱ្យមានការ ជួយឧបត្ថម្ភសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយ ការខាតបង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។

សម័យប្រជុំលើកទី ៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាក្នុងទម្រង់ផ្ទាល់ផងនិងតាម អ៊ីនធឺណិតផង ដោយទាក់ទាញការចូលរួមពីតំណាងប្រទេស អង្គការអន្តរជាតិអន្តររដ្ឋា ភិបាលយ៉ាងច្រើនកុះករនិងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួន។ គណៈប្រតិភូវៀត ណាមដឹកនាំដោយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Minh Vu។ ក្នុង នាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ គណៈប្រតិភូវៀត ណាមបានជួបពិភាក្សា ផ្លាស់ប្តូរ និងពិគ្រោះយោបល់យ៉ាងសកម្មជាមួយគណៈប្រតិភូ នៃប្រទេសផ្សេងៗ ចូលរួមកសាងខ្លឹមសារឯកសារ សហគាំទ្រគំនិតផ្តួចផ្តើមជាច្រើន ដោយឈរលើស្មារតីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ បង្ហាញឱ្យឃើញនូវ ទស្សនៈ និងគោលនយោបាយឥតងាករេ និងសមិទ្ធិផលរបស់វៀតណាមក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស រួមចំណែកជាមួយបណ្តាប្រទេសនានា ធានាប្រតិបត្តិ ការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top