• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍អំពីវេណេស៊ុយអេឡា

ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប កាលពីថ្ងៃទី ២០ ខែឧសភា បានបើកកិច្ចប្រជុំតាមអនឡាញពីស្ថានការណ៍នៅវេណេស៊ុយអេឡាតាមសំណើរបស់រុស្ស៊ី បន្ទាប់ពីវេណេស៊ុយអេឡាផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខដោយចោទប្រកាន់សកម្មភាពជ្រៀតចូលរបស់យោធានៅក្នុងប្រទេសនេះ។
 

ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចពិភាក្សាតាមអនឡាញអំពីស្ថានការណ៍វេណេស៊ុយអេឡា (ប្រភព៖ UN)


យោងតាមព័ត៌មាននៅក្នុងលិខិតរបស់ វេណេស៊ុយអេឡាដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប កាលពីថ្ងៃទី ១៣ ខែឧសភា បានអោយដឹងថាវេណេស៊ុយអេឡាបានបំផ្លាញផែនការជ្រៀតចូលដោយមានការប្រដាប់អាវុធខុសច្បាប់ទៅលើទឹកដីរបស់វេណេស៊ុយអេឡា កាលពីថ្ងៃទី ៣ និងទី ៤ ខែឧសភាហើយវេណេស៊ុយអេឡាអះអាងថាកម្លាំងនេះទទួលបានគាំទ្រពីអាមេរិកនិងកូឡុំបៀតែម្តង។ ប៉ុនុ្តសហរដ្ឋអាមេរិកនិងកូឡុំបៀសុទ្ធសឹងតែបានបដិសេធអ្វីៗដែលពាក់ព័ន្ធនឹងករណីនេះ។

ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.បបានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top