• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី

ក្នុងតារាងរៀបចំណាត់ថ្នាក់គោលដៅទេសចរណ៍ដែលពេញនិយមបំផុតនៅអាស៊ីឆ្នាំនេះ ដោយក្រុមហ៊ុន Travel+Leisure ជ្រើសរើស គឺវៀតណាមមានទីតាំងចំនួនពីរកន្លែងដែលជាប់ឈ្មោះក្នុងបញ្ជី នោះគឺ ទីក្រុងបុរាណ Hoi An (ជាប់ចំណាត់ថ្នាក់ទី ១៣) និងទីក្រុងហូជីមិញ (ជាប់ចំណាត់ថ្នាក់ទី ១៤)។
ជ្រុងផ្លូវមនោរម្យនៃទីក្រុងបុរាណ Hoi An (រូបថត៖ Duy Hau)

យោងតាមគេហទំព័រ Travel+Leisure ទីក្រុង Hoi An គឺជាទីក្រុងបុរាណគួរឲ្យទាក់ទាញ បង្កប់នូវតម្លៃ និងស្ថាបត្យកម្មបរមបុរាណ។ ស្ថិតនៅកណ្តាលទន្លេ វាលស្រែ និងឆ្នេរសមុទ្រ Hoi An មានកត្តារួមផ្សំទាំងអស់នៃគោលដៅដែលគ្មានដែនកំណត់។ លើសពីនេះទៅទៀត Travel+Leisure បានវាយតម្លៃថា ទីក្រុងបុរាណនេះតែងតែបញ្ចេញថាមពលវិជ្ជមាន ជាមួយនឹងភាពរួសរាយរាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជន។

ប្រភេទនៃ "ពានរង្វាន់ល្អបំផុតលើពិភពលោក" របស់ Travel+Leisre ជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសដោយផ្អែកលើការវាយតម្លៃជាក់ស្តែងពីបទពិសោធន៍របស់អ្នកធ្វើដំណើរជុំវិញពិភពលោកតាមរយៈកត្តា៖ សណ្ឋាគារ រមណីយដ្ឋានសម្រាកលំហែកាយ ទីក្រុង   កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ។ ចំណាត់ថ្នាក់កំពូលនៃទីក្រុងអាស៊ីទាំង ១៥ ដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៣ គឺ Udaipur (ឥណ្ឌា)។ ដោយឡែកនៅតំបន់អាស៊ីអាគ្នេយ៍ មានតំណាងមួយចំនួនដូចជា បាងកក និងឈៀងម៉ៃ (ប្រទេសថៃ) ហ្លួងព្រះបាង (ឡាវ) សៀមរាប (កម្ពុជា) និងអ៊ូប៊ុដ (ឥណ្ឌូនេស៊ី)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top