• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៩ ខែកន្លងទៅ វៀតណាមមានគម្រោងចំនួន ៨៤ ដែលទទួលបានវិញ្ញាបនបត្រវិនិយោគនៅបរទេស

ដូច្នេះ ជាទូទៅ ទុនវិនិយោគសរុបរបស់វៀតណាមនៅបរទេស (ដើមទុនចុះបញ្ជីថ្មី និងកែសម្រួល) សម្រេចបាន៤១៦,៨ លានដុល្លារក្នុងរយៈពេល ៩ ខែកន្លងមក កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ វៀតណាមមានគម្រោងចំនួន៨៤ ដែល ទទួលបានវិញ្ញាបនបត្រវិនិយោគនៅបរទេស ជាមួយនឹងដើមទុនសរុបរបស់ភាគីវៀតណាមចំនួន ២៤៤,៨លានដុល្លារអាមេរិក; គម្រោងចំនួន ១៨ ត្រូវបានកែ
សម្រួលឲ្យបង្កើនដើមទុនចំនួន ១៧២ លានដុល្លារអាមេរិក។ ដូច្នេះ ជាទូទៅ ទុនវិនិយោគសរុបរបស់វៀតណាមនៅបរទេស (ដើមទុនចុះបញ្ជីថ្មី និងកែសម្រួល) សម្រេចបាន៤១៦,៨ លានដុល្លារក្នុងរយៈពេល ៩ ខែកន្លងមក កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហគ្រាសវៀតណាមបានវិនិយោគនៅបរទេសក្នុងវិស័យចំនួន ១៤។ ក្នុងនោះ វិស័យលក់ដុំ លក់រាយនាំមុខគេ វិស័យព័ត៌មាននិងទំនាក់ទំនងឈរនៅចំណាត់ថ្នាក់ទីពីរ បន្ទាប់មកគឺវិស័យផលិតកម្មនិងចែកចាយអគ្គិសនី កសិកម្ម រុក្ខាប្រមាញ់ ជលផល; ឧស្សាហកម្មផលិតនិងកែច្នៃ។

មានប្រទេស និងតំបន់ដែនដីចំនួន ២៤ ដែលទទួលបានការវិនិយោគពីវៀតណាមក្នុងរយៈពេល ៩ ខែកន្លងមក។ នាំមុខគេគឺប្រទេសកាណាដា; បន្ទាប់គឺសិង្ហបុរី ឡាវ គុយបា ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក

ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក

ការនាំចូលនិងនាំចេញរបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិត "កំណត់ត្រា" ជាមួយនឹងទំហំពាណិជ្ជកម្មសម្រេចបានលើសពី ៩២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៤៧០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាសម្រាប់ការនាំចូលនិងនាំចេញ ដោយនាំវៀត ណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ អំពីចំណូលនាំចូលនិងនាំចេញ។

Top