• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងខែមករាឆ្នាំ ២០២៣ សេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាព

ក្នុង ខែមករា ស្ថានភាពសេដ្ឋកិច្ចសង្គម ទទួលបានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំជាប្រចាំខែមករា ឆ្នាំ២០២៣។ ក្នុងខែមករា ស្ថានភាពសេដ្ឋកិច្ចសង្គម ទទួលបានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពជាមូលដ្ឋាន; សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើន ឡើង ០,៥២% បើធៀបនឹងខែមុន កើនជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ ពាណិជ្ជកម្ម និងសេវាកម្មកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន; អតិរេកពាណិជ្ជកម្មសម្រេចបាន ៣,៦ ពាន់លានដុល្លារអាមេរិក; ភ្ញៀវអន្តរ ជាតិមានចំនួន ៨៧១ ពាន់លើកនាក់; អង្គភាពអាជីវកម្មបង្កើតថ្មីជិត ១១ ពាន់អង្គភាព; ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលម្អ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីហាណូយ ហើយតភ្ជាប់ តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងនានាដើម្បីវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា និងភារកិច្ចសំខាន់ៗក្នុងខែកុម្ភៈ; ការអនុវត្តកម្មវិធីស្តីពីការស្តារ និងអភិវឌ្ឍ សេដ្ឋកិច្ចសង្គម; ការបែងចែកនិងការបើកចំណាយទុនវិនិយោគសាធារណៈ; ការ កសាងគម្រោងមជ្ឈមណ្ឌលទិន្នន័យជាតិ; ជាពិសេសការអនុវត្តភារកិច្ចបន្ទាប់ពីបុណ្យតេត តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top