
ភ្ញៀវទេសចរទស្សនាកេរដំណែលជាតិ ពិសេសវ៉ានម៉ីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) នាព្រឹកថ្ងៃទី៦ ខែកម្ភៈ រូបថត៖ ថាញតុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កេរដំណែល រម្មណីយដ្ឋានទាំងអស់ នៅក្រុងហាណូយ ដំណាលគ្នាបើកទ្វារទទួលបម្រើភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបង្អាក់ការទទួលភ្ញៀវ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ត្រៀមលក្ខណៈបង្ការប្រឆាំងជំងឺអាសន្នរោគកើតឡើយ ដោយវីរុសកូរូណាប្រភេទថ្មី។
ចាប់ពីម៉ោង៨ ថ្ងៃទី៦ខែកុម្ភៈ មណ្ឌលកេរដំណែលវ៉ាន់ម៉ីវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានបើកទ្វារបម្រើភ្ញៀវទេសចរ បន្ទាប់ពីបង្អាក់ទទួលភ្ញៀវទេសចរអញ្ជើញមកទស្សនា ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនូវតំបន់នៃកេរដំណែល ក៏ដូចជាត្រៀមលក្ខណៈបង្ការប្រឆាំងជំងឺអាសន្នរោគ។
បន្ទាប់ពីមួយថ្ងៃបង្អាក់ដំណើរការទទួលភ្ញៀវ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ មណ្ឌលកេរដំណែលរាជវាំងថាំងឡុង (Thang Long) បើកទ្វារឡើងវិញ។ លោកស្រីង្វៀន ធីអៀន (Nguyen Thi Yen) ប្រធានការិយាល័យបទបង្ហាញ - ឃោសនា ចំណុះមជ្ឈមណ្ឌលអភិរក្សកេរដំណែលរាជវាំងថាំងឡុង (Thang Long) - ក្រុងហាណូយ ឱ្យដឹងថាក្នុងព្រឹកថ្ងៃទី៦ ខែកុម្ភៈ មានក្រុមភ្ញៀវទេសចរអញ្ជើញមកទស្សនាកេរដំណែលទាំងនេះ។ មជ្ឈមណ្ឌលបន្តណែនាំភ្ញៀវទេសចរអនុវត្តវិធានការបង្ការប្រឆាំងជំងឺរាតត្បាត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ក៏ដូចជាសហគមន៍។ ក្នុងថ្ងៃទី៥ ខែកុម្ភៈ មជ្ឈមណ្ឌលបានបាញ់ថ្នាំសម្លាប់មេរោគនៅទូទាំងតំបន់កេរដំណែល។
ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ នៅកេរដំណែលទីសក្ការបូជាង៉ុកសើន (Ngoc Son) បើកទ្វារឡើងវិញ ភ្ញៀវទេសចរជាច្រើនបានអញ្ជើញមកទស្សនារម្មណីយដ្ឋានដ៏ល្បីនេះ។ កេរដំណែលដទៃនៅលើភូមិសាស្រ្តរដ្ឋធានីដូចជា៖ ពន្ធនាគារហ្វ័រឡ (Hoa Lo) ទីសក្ការបូជាក្វាងថាញ (Quan Thanh) កេរដំណែល៤៨ ផ្លូវហាងង៉ាង (Hang Ngang) ជាដើម ក៏បានបើកទ្វារឡើងវិញ នាថ្ងៃទី៦ ខែកុម្ភៈ។ ក្រុមកម្មាភិបាល ពលករ នៅតំបន់ទេសចរណ៍តែងត្រៀមជាស្រេចរងចាំទទួលទូរសព្ទ និងនៅប្រចាំនៅនឹងកន្លែង ដើម្បីជំនួយព័ត៌មានសម្រាប់ភ្ញៀវទេសចរ។ កម្មាភិបាល បុគ្គលិកទាំងអស់សុទ្ធតែមានចំណេះវិជ្ជា និងបំណិនដើម្បីស្វ័យការពារ ជំនួយដល់ភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនានូវរបៀបបង្ការប្រឆាំងជំងឺដោយវីរុសកូរូណាប្រភេទថ្មីដូចជា៖ ផ្គត់ផ្គង់ទឹកលាងដៃសម្លាប់មេរោគ ណែនាំភ្ញៀវទេសចរពាក់ម៉ាស់ ពេលចូលរួមសកម្មភាពនៅតំបន់ អាសយដ្ឋានទេសចរណ៍៕
អនុវត្តន៍៖ កាសែតរូបភាពវៀតណាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម