អញ្ជើញវាយតម្លៃខ្ពស់ចំពោះមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ក្នុងការអនុវត្តទាន់ពេលវេលានូវសកម្មភាពជួយសង្គ្រោះប្រជាជននៅខេត្ត ទីក្រុងភាគកណ្តាលដែល រងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានគាំទ្រចំពោះសមាគមដែលមានគោលគំនិតកៀរគរប្រភពកម្លាំងសម្រាប់ “បុណ្យ តេតនៃក្តីមេត្តា” ដោយមានគោលដៅជួយដល់ប្រជាជនក្រីក្រចំនួន ១លាននាក់ ប្រជាជនដែលមានស្ថានភាពលំបាកខ្លាំង និងជនងាយរងគ្រោះក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំថោះបញ្ជស័ក។ លោកប្រធានរដ្ឋបានកត់សម្គាល់ថា សមាគមត្រូវមានកម្មវិធី និងផែនការអនុវត្តជាក់ស្តែង ដោយធានាបាននូវការគាំទ្រពីក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ព្រមទាំងការកៀរគរប្រភពធនធានសង្គម ដើម្បីថែទាំតេតជូនប្រជាពលរដ្ឋក្រីក្រ ប្រជាជនជួបការលំបាក។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះសមាគមកាកបាទក្រហមវៀតណាមដែលធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទកាកបាទក្រហម-អឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ហើយបានស្នើឱ្យសមាគមមានផែនការរៀបចំជាពិសេសតាមរយៈនេះ ប្រទេសនានាអាចយល់កាន់តែច្បាស់អំពីចលនាកាកបាទក្រហមនៅក្នុងប្រទេសវៀតណាម ក៏ដូចជាទាក់ទាញ និងកៀងគរប្រភពធនធានបន្ថែមពីខាងក្រៅ ដើម្បីគាំទ្រ និងជួយប្រជាជនក្រីក្រ និងប្រជាជនមានស្ថានភាពលំបាកក៏ដូចជាជនងាយរងគ្រោះក្នុងសង្គម៕