• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កៀរគរកម្លាំង​បញ្ញារបស់ប្រជាជន​សម្រាប់​គោលដៅ​នាំវៀតណា​មក្លាយទៅជា​ប្រទេស​​អភិវឌ្ឍន៍ប្រកបដោយសុភមង្គលនៅឆ្នាំ ២០៤៥

ក្នុងនិន្នាការរួមនៃសកលលោកឆ្នាំ ២០២១ នោះវៀតណាមក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងសន្ធឹកសន្ធាប់ដោយសារជំងឺរាតត្បាត កូវីដ ១៩។

នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ទស្សនាវដ្ដី វេទិកាធុរកិច្ច (សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម - VCCI) បានរៀបចំពិធីបើកកម្មវិធីមហោស្រពចាប់ផ្ដើមអាជីវកម្ម ឆ្នាំ ២០២២។ កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុង និងតំណាងអង្គការអន្តរជាតិមួយចំនួន។

អញ្ជើញថ្លែងបើកមហោស្រពចាប់ផ្ដើមអាជីវកម្ម ឆ្នាំ ២០២២ លោក Pham Tan Cong ប្រធានសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសង្កត់ធ្ងន់ថា ក្នុងនិន្នាការរួមនៃសកលលោកឆ្នាំ ២០២១ នោះវៀតណាមក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងសន្ធឹកសន្ធាប់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ នៅតែមានចំណុចភ្លឺលេចធ្លោផងដែរ នោះគឺកម្លាំងរស់យ៉ាងខ្លាំងក្លារបស់សហគ្រាសវៀតណាម និងស្មារតីចាប់ផ្ដើមអាជីវកម្មរបស់ប្រជាជនវៀតណាម។ ជាមធ្យម រៀងរាល់ខែក្នុងឆ្នាំ ២០២១ មានសហគ្រាសចំនួន ១៣ ៣០០ បានបង្កើតថ្មី និងប្រតិបត្តិការឡើងវិញ ក្នុងនោះមានសហគ្រាសប្រមាណ ១ ម៉ឺនបានបង្កើតថ្មី។ ប្រការនេះបានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងក្នុងការសម្របខ្លួនរបស់សហគ្រាសក្នុងខឿនសេដ្ឋកិច្ច ក៏ដូចជាស្មារតីចាប់ផ្ដើមអាជីវកម្មរបស់ប្រជាជន និងសហគ្រាសយ៉ាងខ្លាំងក្លាផងដែរ។ ដើម្បីរួមដៃគ្នានាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងសុភមង្គលនៅឆ្នាំ ២០៤៥ នោះ VCCI បានប្តេជ្ញាចិត្តរួមជាមួយក្រសួង ស្ថាប័ន និងអង្គការទាំងអស់នៅទូទាំងប្រទេសកៀរគរកម្លាំងបញ្ញារបស់ប្រជាជនសម្រាប់គោលដៅនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top