• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងមានបំណងបន្តជាដៃគូគួរឲ្យទុកចិត្តក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារជាន់ខ្ពស់ជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol តាមប្រព័ន្ធវីដេអូ។
  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV)  
  ជំនួបពិភាក្សាត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)  

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ពីការ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម-កូរ៉េខាងត្បូង; វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កូរ៉េខាងត្បូងក្នុង ដំណើរការអភិវឌ្ឍន៍នៅវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

រីឯខ្លួនវិញ លោកប្រធានាធិបតី Yoon Suk-yeol បានបញ្ជាក់ថា កូរ៉េខាងត្បូងមាន បំណងចង់បន្តជាដៃគូគួរឲ្យទុកចិត្តក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាម ហើយ ចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតនៅក្នុងគោលនយោបាយរបស់កូរ៉េខាងត្បូងសម្រាប់តំបន់។ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការពង្រឹង ការជឿទុកចិត្តផ្នែកនយោបាយ ការជួបប្រាស្រ័យជាន់ខ្ពស់ និងទំនាក់ទំនងតាម បណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន; លើកកំពស់តួនាទីជាសសរស្តម្ភនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; អភិវឌ្ឍកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទំនាក់ទំនងរវាងមូលដ្ឋាន កិច្ចសហប្រតិបត្តិការការងារ ការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេស នីមួយៗ; សម្របសម្រួលយ៉ាងសកម្មនៅវេទិកា និងយន្តការពហុភាគីក្នុងតំបន់និង អន្តរជាតិ។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីនិយម ពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ; តែងតែយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការសន្តិភាព ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅតំបន់អាស៊ីឦសាន។ទាក់ទិននឹងបញ្ហាសមុទ្រ ខាងកើត ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ការគោរពសេរីភាពនាវាចរណ៍ អាកាសចរណ៍ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសដែលស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

មេដឹកនាំទាំងពីរបានឯកភាពថា ជំនួបពិភាក្សាសម្រេចបានលទ្ធផលដ៏ជាក់ស្ដែង ដែលមានអត្ថន័យដ៏សំខាន់ គ្រប់ជ្រុងជ្រោយ ហើយបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្តោតលើការព្យាបាលសកម្ម ការិយាល័យនយោបាយបានចាត់លោក To Lam ដែលជាសមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។

Top