• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិករៀបចំការចរចាការពារជាតិប្រចាំឆ្នាំ


រដ្ឋមន្ត្រីក្រសួងនេះ លោក Jeong Kyeong-doo និង សមភាគីអាមេរិក លោក Mark Esperបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខជាច្រើន ដែលមិនទាន់បានដោះស្រាយ។

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិករៀបចំការចរចាការពារជាតិប្រចាំឆ្នាំ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៥ ខែវិច្ឆិកា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបានរៀបចំសន្និសីទពិគ្រោះយោបល់សន្តិសុខ (SCM) លើកទី ៥១ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ក្នុងបរិបទដែលសម្ព័ន្ធមិត្តទាំងពីរនេះ កំពុងប្រឈមនឹងបញ្ហាលំបាកដូចជា កិច្ចព្រមព្រៀងធានាព័ត៌មានយោធារួម (GSOMIA) ជិតផុតកំណត់រវាងទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ ក៏ដូចជាបណ្ដាការចរចាអំពីការចែករំលែកតម្លៃយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

តាមក្រសួងការពារជាតិកូរ៉េខាងត្បូងថា រដ្ឋមន្ត្រីក្រសួងនេះ លោក Jeong Kyeong-doo និង សមភាគីអាមេរិក លោក Mark Esperបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខជាច្រើន ដែលមិនទាន់បានដោះស្រាយ។ ខ្លឹមសារសំខាន់ៗនៃការចរចារួមមាន ស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េនិងការផ្ទេរប្រគល់សិទ្ធិបញ្ជាប្រយុទ្ធសម័យសង្គ្រាម (OPCON) ពីទីក្រុងវ៉ាស៊ីនតោនទៅឲ្យទីក្រុងសេអ៊ូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃនៃបដិវត្តន៍វៀតណាមហើយលោកបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ប្រជាជនវៀតណាមគ្រប់រូប សុទ្ធតែផ្ដល់ការគោរពចំពោះអគ្គលេខាបក្ស Nguyen Phu Trong ជាថ្នាក់ដឹកនាំឆ្នើមមួយរូប ជាអ្នកដែលតែងដាក់ផលប្រយោជន៍របស់ប្រជាជនជាគោលដៅដើម្បីខិតខំប្រឹងប្រែង ជាអ្នកស្និទ្ធស្នាលនិងផ្សាភ្ជាប់ជាមួយប្រជាជនជានិច្ច ហើយលោកមានទឹកចិត្តសប្បុរស។

Top