• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងចរចាលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន

កូរ៉េខាងត្បូងនិងអាស៊ានបានឯកភាពលើការកាត់បន្ថយថែមទៀតនូវរបាំង ពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ប៉ុន្តែកិច្ចចរចាពាក់ព័ន្ធនានាត្រូវបានផ្អាក ដោយសារភាគី ទាំងពីរសម្រេចចិត្តផ្ដោតសំខាន់ទៅលើការចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

កំពង់ផែកុងតឺន័រ Incheon ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ AFP/TTXVN)


នាថ្ងៃទី២៧ ខែកក្កដា ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងប្រកាសថា ប្រទេសនេះបានដំណើរការកិច្ចចរចាជាមួយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ហើយកាត់បន្ថយរបាំងពាណិជ្ជកម្ម ក្នុងបរិបទដែលរដ្ឋបាលសេអ៊ូលកំពុងស្វែងរកវិធីធ្វើពិពិធកម្មបញ្ជីពាណិជ្ជកម្ម និង បង្កើនវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ បើតាមក្រសួងពោលខាងលើ មន្ត្រីនៃភាគី ទាំងពីរបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីរបៀបពង្រីកទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី។

កូរ៉េខាងត្បូងនិងអាស៊ានបានឯកភាពលើការកាត់បន្ថយថែមទៀតនូវរបាំងពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ប៉ុន្តែកិច្ចចរចាពាក់ព័ន្ធនានាត្រូវបានផ្អាក ដោយសារភាគី ទាំងពីរសម្រេចចិត្តផ្ដោតសំខាន់ទៅលើការចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ RCEP ដែលរួមមានអាស៊ាននិងប្រទេសជា ដៃគូសន្ទនាគឺកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និងនូវែលហ្សេឡង់ ត្រូវបានចុះហត្ថ លេខានៅកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០។ ប្រទេសសមាជិក RCEP ដាក់ចេញគោលដៅនាំឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន ជាផ្លូវការចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

Top