• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ AMM 53៖ អាស៊ានមួយប្រកបដោយស្ថិរភាពស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសជាដៃគូ


ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - កាណាដា (រូបថត៖ VGP)
 

បន្តរាល់កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី ១០ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំជាបន្តបន្ទាប់រវាងរដ្ឋមន្រ្តីអាស៊ាននិងដៃគូ ក្នុងនោះមានសហរដ្ឋអា មេរិក កាណាដា អូស្ត្រាលីនិង នូវែលសេឡង់។
 
ជាមួយនឹងការអះអាងថា អាស៊ានមួយប្រកបដោយសន្តិភាព និងស្ថិរភាពគឺស្ថិតក្នុងគោលដៅរួម របស់បណ្តាប្រទេស ហើយប្រទេសដៃគូអាស៊ានបានប្រកាស ត្រៀមខ្លួនជាស្រេច ដើម្បីធានាដល់ការអនុវត្តគោលដៅនេះ។
 
ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាន - អូស្ត្រាលី ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១០ ខែកញ្ញារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានបញ្ជាក់ជាថ្មីថា អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់អាស៊ាន ដោយដាក់អាស៊ានជាមជ្ឈភាពនៃយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក។
 
ចំណែកឯឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអះអាងថា នេះក៏ជាគោលដៅរួមរបស់បណ្តាប្រទេសក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top