• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) វេទិកាតំបន់ (ARF) ត្រូវបានធ្វើឡើងតាមទម្រង់ អនឡាញ់

ប្រទេសនានាបានចំណាយពេលវេលាច្រើនដើម្បីពិភាក្សាអំពីបញ្ហាក្ដៅគគុកក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន។
  លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាម។ (រូបថត៖ TTXVN)  

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃវេទិកាតំបន់អាស៊ាន (ARF) បានប្រព្រឹត្តទៅតាម ប្រព័ន្ធវីដេអូ នៅថ្ងៃទី៩ ខែមិថុនា ក្រោមអធិបតីភាពកម្ពុជា ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាមបាន ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ក្នុងកិច្ចប្រជុំ បណ្តាប្រទេសបានពិនិត្យមើលឡើងវិញ ហើយកត់សម្គាល់នូវ វឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការនៃវេទិកាតំបន់អាស៊ាន នាពេលកន្លងមក ជាពិសេសការអនុវត្តន៍ផែនការសកម្មភាពទីក្រុងហាណូយទី២ (២០២០-២០២៥) ក៏ដូច ជាសកម្មភាពសហប្រតិបត្តិការដ៏ជាក់ស្ដែងនៃវេទិកាតំបន់អាស៊ាន ក្នុងវិស័យអាទិភាព នានាដូចជា ការទូតការពារ ការសង្គ្រោះគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែន សន្តិសុខសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការប្រឆាំងការរីក សាយភាយនុយក្លេអ៊ែរ និងការរំសាយអាវុធ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិ និងការថែរក្សាសន្តិភាពផងដែរ។

ប្រទេសនានាបានចំណាយពេលវេលាច្រើនដើម្បីពិភាក្សាអំពីបញ្ហាក្ដៅគគុកក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត បណ្តាប្រទេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top