• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំបណ្ដាញនៃការអនុវត្តបទបញ្ញត្តិល្អអាស៊ាន-OECD លើកទី៦ ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ


គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN) 
 

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ នាយកដ្ឋានគ្រប់គ្រងបែបបទរដ្ឋបាលវៀតណាម កិច្ចប្រជុំលើកទី២ក្នុងក្រប ខ័ណ្ឌកិច្ចប្រជុំបណ្ដាញនៃការអនុវត្តបទបញ្ញត្តិល្អរវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) លើកទី៦ឆ្នាំ២០២០ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូក្រោម មូលបទ “ប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីកសាងបទបញ្ញត្តិឲ្យបានស្រប ទៅតាមការពិត”។

កិច្ចប្រជុំនេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម។ ថ្លែងនៅទីនេះ លោក Nguyen The Trung សមាជិកក្រុម ការងាររបស់គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកបានចែករំលែកថា ជម្ងឺ Covid-19 បានជះឥទ្ធិពលទៅលើវិស័យជាច្រើន ហើយ ញាំងឲ្យការអនុវត្តបច្ចេកវិទ្យាព័ត៌មានមិនមែនជាការចម្លែកមួយចំពោះ ប្រទេស អង្គការនិងសហគ្រាសជាច្រើនទៀតឡើយ។

“ទីមួយ ដើម្បីជួយគាំទ្រដល់ផ្នែកសុខាភិបាលនោះ គឺរដ្ឋាភិបាលវៀត ណាមបានប្រើប្រាស់ឧបករណ៍និងកម្លាំងទាំងអស់ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត។ ទីពីរគឺការជួយគាំទ្រដល់ផ្នែកទូរគ មនាគមន៍ គឺមិន ត្រឹមតែមានប្រព័ន្ធរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនម្នាក់ៗក៏ត្រូវចូលរួម ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ បញ្ហាសំខាន់មួយទៀត គឺការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រង ទប់ស្កាត់ រកឃើញ ធ្វើ ចត្តាឡីស័ក កំណត់តំបន់កើតមានជម្ងឺដើម្បីកំចាត់ការឆ្លងមេរោគ។ នេះជា យុទ្ធសាស្ត្រដែលយើងខ្ញុំបានអនុវត្តក្នុងអំឡុងពេល៩ខែកន្លងមកនៅវៀតណាម”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រជាជនទូទាំងប្រទេសឆ្ពោះទៅទិវាបុណ្យបង្រួបបង្រួមប្រទេសជាតិ

ប្រជាជនទូទាំងប្រទេសឆ្ពោះទៅទិវាបុណ្យបង្រួបបង្រួមប្រទេសជាតិ

ក្នុងបរិយាកាសដ៏ឱឡារិករបស់ប្រទេសជាតិក្រោយរយៈពេល ៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសជាតិ បេះដូងប្រជាជន វៀតណាមរាប់លាននាក់នៅទូទាំងប្រទេស ប្រជា ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិស្រឡាញ់សន្តិភាពជុំវិញពិភពលោកបានឆ្ពោះទៅមហាពិធីបុណ្យអបអរសាទរខួបលើកទី ៥០នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ -៣០ មេសា ២០២៥) ដែលបានប្រារព្ធឡើងយ៉ាងមហាឡារិក នៅទីក្រុងហូជីមិញ។

Top