• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់


សន្និសីទការសែតស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (រូបថត៖ Báo Công Thương)
 

នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានប្រារព្ធតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

នៅក្នុងសន្និសីទកាសែតស្តីពីកិច្ចប្រ ជុំ កំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី ៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេស វៀតណាម ប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖ ការចរចារ RCEP បច្ចុប្បន្ននេះបានបញ្ចប់ជាស្ថាពរ។  ប្រទេសនានាកំពុងបង្ហើយនីតិវិធីផ្ទៃក្នុង ដើម្បីអាចចុះហត្ថ លេខានៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះ៖ “កិច្ចព្រមព្រៀង RCEP បានចំណាយពេលចរចាជាច្រើនឆ្នាំ ដើម្បីយល់ថា កិច្ចព្រមព្រៀងនេះមានអត្ថន័យយ៉ាងខ្លាំងចំពោះតំបន់ ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននៅពេលដែលពិភពលោកកំពុងរង ផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតកូវីដ - ១៩។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការរំពឹងទុករបស់ប្រទេសទាំងអស់និងមានអត្ថន័យចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០”។

សូមគូសបញ្ជាក់ថា RCEP រួមមានប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងដៃគូសំខាន់ចំនួន ៥ ដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ នៅពេលដែលកិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានោះ នឹងបង្កើតទីផ្សារដែលមានទំហំអតិថិជនប្រមាណ ៣.៥ ពាន់លាននាក់ និងផលិតផលក្នុងស្រុកសរុបប្រមាណ ៤៩.០០០ ពាន់លានដុល្លារ ស្រូបយកប្រមាណ ៣៩% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

នាបច្ចុប្បន្ននេះ គម្រោង បណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi (Hung Yen) - Quang Trach (Quang Binh) បានសម្រេចរួចរាល់ការងាររៀបចំដីធ្លីទាំង ១០០% សម្រាប់សាងសង់ គម្រោង។

Top