• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាប្រចាំខែវិច្ឆិកាឆ្នាំ២០១៩របស់រដ្ឋាភិបាលវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាមបាន រៀបចំកិច្ច​ប្រជុំជាប្រចាំ​ខែវិ​ច្ឆិកា​ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ កិច្ចប្រជុំប្រ​ព្រឹត្ត​ទៅ​បន្ទាប់​ពីសម័យ​ប្រជុំ​លើក​ទី៨របស់រដ្ឋ សភា សំដៅវាយតម្លៃចំពោះស្ថានភាពហើយដាក់អោយដំណើរការនូវវិធានការ កែតម្រូវចាំ​បាច់នានា ក្នុងគោលដៅសម្រេចផែនការឆ្នាំ២០១៩នៅកម្រិតខ្ពស់ បំផុត។
 
អញ្ជើញថ្លែង​នៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមាជិក​រដ្ឋាភិបាល​បានចូលរួមយ៉ាងសកម្មក្នុង ការងារត្រៀមរៀបចំ​កសាង​សេចក្ដី​ព្រាង​ច្បាប់​និង​សេចក្ដី​ព្រាង​របាយការណ៍​នា​នា ក៏ដូចជាចូលរួមសម័យសួរដេញដោលនិងឆ្លើយសំណួរនៅសម័យប្រជុំលើកទី៨ រដ្ឋ​សភា​នីតិកាល​​ទី១៤ផងដែរ។ រដ្ឋសភាបានកត់សម្គាល់ស្នាដៃក្នុងការគ្រប់គ្រង និងប្រតិបត្តិរបស់រដ្ឋាភិបាល ដែលត្រូវ​បានបង្ហា​ញតាមរយៈការសម្រេចហួសពី ផែនការនូវគោលដៅទាំង១២/១២ ដែលរដ្ឋសភាប្រគល់ជូន ក្នុងនោះ​មានគោល ដៅសំខាន់ៗដូចជាកំណើនសេដ្ឋកិច្ច តាមនោះបង្កើតឡើងបរិយាកាសសប្បាយ រីករាយ ពង្រឹង​ជំនឿទុកចិត្តរបស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមនៅតែមានការ វិវឌ្ឍន៍​ជាវិជ្ជមាន។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព។ ជាពិសេស ក្នុងវិស័យទេស ចរណ៍ បរិមាណ​ភ្ញៀវ​អន្តរជាតិ​បន្ត​កើន​ឡើងយ៉ាងខ្លាំងក្លា ដោយសម្រេចបាន ចំនួន១,៨លាននាក់ក្នុងខែវិច្ឆិកា។ ទំហំនាំចេញ​មាន​ការរីក​ចម្រើន​យ៉ាងល្អបង្គួរ ក្នុងនោះទទួលបានអតិរេកពាណិជ្ជកម្មចំនួន៩,១ពាន់លានដុល្លាអាមេរិក គូសញ្ញា នូវរយៈពេល​៤ឆ្នាំជាប់គ្នាដែលវៀតណាមទទួលបានអតិរេកពាណិជ្ជកម្ម។ លោក នាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល​នឹងប្រកាសការសម្រេចបានទំហំ នាំចេញនាំចូលឡើងដល់ទៅ៥០០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top