• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា តាមប្រព័ន្ធវីដេអូ


លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌ មានជាប្រចាំរបស់ក្រសួងការបរទេស
អ្នកនាំពាក្យរងនៃក្រសួងការបរទេស វៀតណាមលោក Duong Hoai Nam បានជូនដំណឹង ថា កិច្ចប្រជុំកំពូល អាស៊ានលើកទី៣៧ ដែលជាព្រឹត្តិការណ៍ចុងក្រោយនិងសំខាន់បំផុតក្នុងឆ្នាំ ដែលវៀតណាមធ្វើជាប្រធានអាស៊ាននោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ វិច្ឆិកា តាមប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតី នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមមាន កិច្ចប្រជុំរវាងអាស៊ានជាមួយដៃកូ កិច្ចប្រជុំតំបន់ទន្លេមេគង្គ ទន្លេគង្គា ជាដើម។ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក៏នឹងប្រារព្ធធ្វើឡើងកិច្ចប្រជុំ កំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ច-វិនិយោគអាស៊ាន និង កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ីបូព៌ា ផងដែរ។ អ្នកនាំពាក្យរង Duong Hoai Nam បានឲ្យដឹងថា៖

“នៅកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀតនិងដៃគូនានា នឹងពិភាក្សាអំពី ដំណើរការអនុវត្តសហគមន៍អាស៊ាន ការសម្រេចអាទិភាពនិងគំនិតផ្ដួចផ្ដើម របស់អាស៊ានឆ្នាំ២០២០ ជំរុញទំនាក់ទំនងភាពជាដៃគូរបស់អាស៊ាននិងមជ្ឈ ភាពរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់និងពិភពលោកផ្សេងៗទៀត”។

ពាក់ព័ន្ធដល់ដំណើរការនិងលទ្ធផលនៃការអនុវត្តគំនិតផ្ដួចផ្ដើមនានារបស់វៀតណាម លោក Duong Hoai Nam បានជម្រាបថា ក្នុងឆ្នាំ២០២០ ដោយពង្រីកភាពស្អិតរមួត ភាពម្ចាស់ការនិងការឆ្លើយ តប អាស៊ានបាន សម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ស្កាត់ ជម្ងឺរាតត្បាត Covid-19 ផង ហើយជំរុញការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ ទៀតផង។

ស្ដីពីគំនិតផ្ដួចផ្ដើមរួមឆ្លើយតបនឹងជម្ងឺ Covid-19 មូលនិធិអាស៊ានឆ្លើយ តបនឹងជម្ងឺ Covid-19 ទទួលបានការរួមវិភាគទានចំនួន១០លានដុល្លា អាមេរិកពីប្រទេសអាស៊ាននិងដៃគូនានា។ ក្រៅពីនោះ ឃ្លាំងផ្ទុកបម្រុង សម្ភារៈបរិក្ខារពេទ្យអាស៊ាននិងដំណើរការស្តង់ដារឆ្លើយតបនឹងករណីសុខភាពសាធារណៈបន្ទាន់ និងមជ្ឈមណ្ឌលអាស៊ានឆ្លើយតបនឹងជម្ងឺរាតត្បាត ដែលទើបកើតមាន ក៏នឹងត្រូវបានប្រកាសនៅកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៧ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top