• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវបានអះអាងថាមហាសន្និបាតលើកទី១៣គូសសញ្ញាពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់របស់បក្សកុម្មុយនិស្តវៀតណាម

នាថ្ងៃទី ២៨ ខែមករា កាសែត PathetLao (ប្រទេសឡាវ) បានផ្សាយនៅលើទំព័រដើមនូវអត្ថបទសរសេរមួយ ដែលមានចំណងជើងថា “មហាសន្និបាតលើកទី១៣របស់បក្ស ដោយគូសសញ្ញាការអភិវឌ្ឍដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម” ។

កាសែតឡាវបានអះអាងថាមហាសន្និបាតលើកទី១៣គូសសញ្ញាពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)


អត្ថបទសរសេរបានបញ្ជាក់ថា មហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម គឺជាជំហានដ៏សែនសំខាន់មួយ និងជាបុព្វបទ សម្រាប់អាណត្តិបន្តទៀត ដើម្បីសំរេចបាននូវគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិប្រកបដោយជោគជ័យរហូតដល់ឆ្នាំ ២០៣០​ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ។

អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា «រហូតមកដល់ពេលនេះអាចបញ្ជាក់បានថាឆ្លងកាត់ជាច្រើនទសវត្សដ៏លំបាក ចំណងមិត្តភាពដ៏មហិមាសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនីស្តវៀតណាម មិនត្រឹមតែថែរក្សាបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពូនជ្រំនិងអភិវឌ្ឍទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ»។

រីឯកាសែតទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) ក៏បានលើកតំកើងពីសមិទ្ធិផល សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៦-២០១៩ ក៏​ដូចជាក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចនិងទប់ស្កាត់ជំងឺកូវីដ១៩ នាឆ្នាំ ២០២០។ កាសែតនេះក៏បានលើកឡើងថា នៅក្នុងមហាសន្និបាតលើកនេះ តំណាងទាំងឡាយក៏បានផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ពិភាក្សានិងអនុម័តលើឯកសារជាបន្តបន្ទាប់ដើម្បីខិតខំប្រឹងប្រែងឈានដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ ប្រទេស វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍មួយតាមទិសដៅសង្គមនិយមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top