• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតបារាំងបកស្រាយពីមូលហេតុដែលវៀតណាមគ្រប់គ្រងដោយជោគជ័យនូវការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19

កាសែត “Le Figaro” ក្នុងច្បាប់ចុះផ្សាយនៅថ្ងៃទី ១៩ ខែមេសា បានបកស្រាយ ពីមូលហេតុនៃជោគជ័យរបស់វៀតណាមក្នុងការទប់ស្កាត់វីរុស SARS-CoV-2 មិនឱ្យឆ្លងរាលដាលនៅក្នុងសហគមន៍។

ដោយមានអ្នកឆ្លងចំនួន ២៦៨ នាក់ ក្នុងនោះ  អ្នកដែលជាសះស្បើយចំនួន ២០២ នាក់ ហើយគ្មានអ្នកស្លាប់ វៀតណាមកំពុងក្លាយជា “គំរូ” សម្រាប់ប្រទេសលោកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ផងដែរ។  

ទន្ទឹមជាមួយគ្នានោះ អត្ថបទក៏បានដកស្រង់ចំលើយរបស់លោក Kidong Park - តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ដោយបកស្រាយថាៈ  បន្ទាប់ពីករណីឆ្លងដំបូងដែលបានរកឃើញនៅចិននោះ ភ្លាមៗ រដ្ឋាភិបាលវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការគំរាមកំហែង។ ហេតុដូច្នេះ ចាប់តាំងពីពាក់កណ្តាលខែមករាមក គណៈកម្មាធិការដោះស្រាយវិបត្តិត្រូវបានបង្កើតឡើង ដោយប្រមូលផ្តុំក្រសួងទីភ្នាក់ងារនិងអ្នកវិទ្យាសាស្ត្រជាច្រើន ដើម្បីធ្វើការព្យាករណ៍អំពីការផ្ទុះឡើងនៃ COVID-19។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាស “សង្គ្រាម” ប្រឆាំងនឹង COVID0-19 ហើយតម្រូវឲ្យការ “ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដូចប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ យ៉ាងណាមិញ រាល់ការខិតខំរបស់រដ្ឋាភិបាលវៀតណាម សុទ្ធតែទទួលការគាំទ្រនិងការស្រុះចិត្តគំនិតពីប្រជាជនផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top