• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការិយាល័យនយោបាយជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថតៈ TTXVN) 
 

ក្នុងឱកាសដើមនិទាឃៈរដូវ ឆ្នាំជូត ទោស័ក ២០២០ និងអបអរសាទរខួបលើកទី ៩០ នៃទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​​វៀត​​ណាម (៣ កុម្ភៈ ១៩៣០​ -  ៣ ខែកុម្ភៈ ២០២០) នាព្រឹកថ្ងៃ​ទី​​២ ខែ​កុម្ភៈ នៅទីស្តី​ការមជ្ឈឹ​មបក្ស ​ការិយាល័យ​​នយោបាយ​បានរៀបចំ​ពិធីជួប​សំណេះសំណាល​ជាមួយ​សមមិត្ត​ដែល​ជាអ​តីត​ថ្នាក់​ដឹក​នាំបក្ស​ និងរដ្ឋ។ អគ្គលេ​ខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃពិធីនេះ។
 
នៅក្នុង​ពិធី ​អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានថ្លែង​និងចូល​រួមមតិ​យោបល់​ប្រកប​ដោ​យ​បំណងប្រាថ្នានិងទំនួលខុសត្រូវ អំពីកិច្ច ការកសាងបក្ស កសាងនីតិរដ្ឋសង្គមនិយម ជាពិសេស គៀង​គររាល់​ប្រភពកម្លាំង ដើម្បីនាំប្រទេសជាតិអភិវ​ឌ្ឍន៍យ៉ាង​ឆាប់រហ័សនិងនិរន្តរភាព។
 
អញ្ជើញ​ថ្លែង​មតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានទទួល​ស្គាល់​និង​ថ្លែង​អំណរ​គុណ​ចំពោះ​ការចូលរួមមតិរបស់សមមិត្តជាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រទេស​ជាតិ។ ទាក់ទងនឹងស្ថានភាពរបស់ប្រទេសជាតិក៏ដូចជាសមិទ្ធិល លទ្ធផលទទួលបាន លើគ្រប់​វិស័យ​​នាពេលកន្លងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានមានប្រសាសន៍ថា នោះ​ជាការ​ស្នង​ដំណែង ជាការពង្រីកនូវសមិទ្ធិផលនៃរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិ ក្រោមការ​ដឹក​នាំ​របស់​បក្ស​ ជាពិសេស ជាការពង្រីកស្មារតីសាមគ្គី ឯកភាពក្នុងបក្សទាំងមូល ក្នុងប្រជាជន​ទាំងមូលនិង​ក្នុងកង​ទ័ពទាំង​មូលផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top