• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍថ្មីក្នុងវិស័យការពារជាតិរវាងវៀតណាមនិងនូវែលសេឡង់

តាមការអញ្ជើញរបស់លោក Ron Mark រដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ នាយឧត្តមសេនី យ៍ លោក Ngo Xuan Lich លេខារងនៃគណៈកម្មាធិ ការបក្សទ័ពមជ្ឈិមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន​ដឹក​នាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់។

 រដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ លោក Ron Mark  អញ្ជើញទទួលស្វាគមន៍នាយឧត្តមសេនីយ៍ 
លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

នាថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះរដ្ឋមន្រ្តីលោក Ngo Xuan Lich និងគណៈប្រតិភូបានធ្វើឡើង ដោយពិធីការប្រពៃណីរបស់ជនជាតិ Maori ដែលជាជនជាតិដើមភាគតិចនៃប្រទេសនូវែលសេឡង់។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារ កិច្ចមក ភាគីទាំងពីរបានអនុវត្តន៍កិច្ចពិភាក្សា។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបណ្តាបញ្ហាដែលភាគីទាំងពីរមានការ​យកចិត្តទុកដាក់ដូចគ្នា ព្រមទាំងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ ក៏ដូចជាវាយតម្លៃនិងដាក់ចេញនូវវិធានការនានា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​ទ្វេភាគី។ ភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព យោងតាមឯកសារដែលបានចុះហត្ថលេខាមុននេះ ជាពិសេសគឺអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ​ការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ ដោយស្របតាមតម្រូវការនិងប្រភព​ធនធានមនុស្សនៃភាគីនីមួយៗ។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីវៀតណាមលោក Ngo Xuan Lich បានជម្រាបថា នៅឆ្នាំ២០២០ខាងមុខ វៀតណាមនឹងធ្វើជាប្រធានអាស៊ាន។ តាមនោះ ក្រសួងការពារប្រទេសវៀតណាមនឹងទទួលរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារប្រទេសអាស៊ាន បើកទូលាយ (ADMM+) និងរៀបចំពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតយន្តការនេះព្រមទាំងស្នើឲ្យក្រសួងការពារជាតិនូវែលសេឡង់គាំទ្រនិងជួយឧបត្ថម្ភវៀតណាមផងដែរ។

ស្តីពីបញ្ហានៅសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងថា រាល់ជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី ឈរ​លើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់លើកនេះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានទៅទស្សនកិច្ចនៅវិទ្យាស្ថានអគ្គសេនាធិការ​ចម្រុះ។ នៅទីនេះ គណៈប្រតិភូបានផ្ទៀងស្តាប់ ឧត្តមសេនីយ៍ឯកលោក John Boswell មេបញ្ជាការកងទ័ពជើងគោក ណែនាំអំពីយុទ្ធសាស្ត្រការពារជាតិរបស់កងទ័ពនូវែលសេឡង់ ក្នុងនោះ សង្កត់ធ្ងន់លើការអាទិភាពនៃការបម្រើសហគមន៍ ប្រទេសជាតិនិងចូលរួមបេសកកម្មអន្តរជាតិផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top