• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរាតត្បាតវីរុសរលាកសួតចម្លែកកាន់តែកើតឡើង - អង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់

យោងតាមទូរទស្សន៍ជាតិរបស់ចិនបានផ្សាយថា គិតត្រឹមដល់ព្រឹកថ្ងៃទី ២៣ ខែមករា មានករណីឆ្លងមេរោគផ្តាសាយរុបចំនួន ៥៧១ ករណីនៅទូទាំងប្រទេសចិន។ ទន្ទឹមនឹងនេះ គិតត្រឹមដល់យប់ម៉ិញ មានអ្នកស្លាប់ដោយវីរុសនេះចំនួន ១៧ នាក់ ដែលទាំងអស់សុទ្ធសឹងតែរស់នៅខេត្តហ៊ូប៉ី (ប្រទេសចិន)។


ការរាតត្បាតវីរុសរលាកសួតចម្លែកកាន់តែកើតឡើង - អង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់ណ (រូបថត៖Zing.vn)

ដើម្បីគ្រប់គ្រងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា ទីក្រុងវូហាន បានប្រកាសថានឹងផ្អាកការដឹកជញ្ជូនសាធារណៈបិទអាកាសយានដ្ឋាននិងស្ថានីយ៍រថភ្លើងជាបណ្តោះអាសន្ន ហើយទាមទារឲ្យប្រជាជនទីក្រុងនេះកុំចាក​ចេញដោយគ្មានហេតុផលជាក់ស្តែង។ ចំពោះការវិវត្តន៍យ៉ាងភាពស្មុគស្មាញរបស់ជំងឺនេះ នាថ្ងៃទី ២២ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីវិធានការដើម្បីទប់ទល់នឹងជំងឺនេះ។

អង្គការ WHO បានឲ្យដឹងថា គោលដៅចម្បងនៅពេលនេះគឺត្រូវស្វែងរកមូលហេតុនៃរបៀបដែលវីរ៉ុសប្រភេទថ្មី អាចឆ្លងរវាងមនុស្សនិងមនុស្សតែម្តង។ នាថ្ងៃទី ២៣ ខែមករា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានចេញសេចក្តីប្រកាសថាតើជំងឺរាតត្បាតរលាកសួតនេះអាចក្លាយទៅជាជំងឺមហារាតត្បាតនៅទូទាំងពិភពលោកដែរឬទេ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top