• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរញ្ជួយដីនៅជប៉ុន៖ ស្ថានទូតវៀតណាមចាត់បញ្ជូនក្រុមការងារទៅជួយឧបត្ថម្ភ សហគមន៍

កាលពីថ្ងៃទី ៤ មករា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានចាត់បញ្ជូនក្រុម ការងារទៅខេត្ត Ishikawa ដែលជាតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការរញ្ជួយ ដីនៅរសៀលថ្ងៃទី ១ មករា នៅប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីស្ថានភាព និងជួយ ឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមដែលកំពុងជួបការលំបាកនៅទីនេះ។
ក្រុមការងារមកសួរសុខទុក្ខកម្មសិក្សាការីវៀតណាមនៅខេត្ត Ishikawa (ប្រទេសជប៉ុន)។ (រូបថត៖ Xuan Giao/TTXVN)
ក្រុមការងារនៃស្ថានទូតបានជួបធ្វើការជាមួយអាជ្ញាធរខេត្ត តំណាងសហជីព ដែលទទួលយកកម្មសិក្សាការីវៀតណាម និងតំណាងសហគមន៍ជនវៀតណាមក្នុង តំបន់ ដើម្បីស្វែងយល់អំពីស្ថានភាព ហើយចែករំលែកជាមួយមូលដ្ឋាន និងសហគមន៍ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto។ តំណាងខេត្ត Ishikawa បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែមករា មិនទាន់មានព័ត៌មានអំពីជនជាតិវៀតណាមនៅ ក្នុងការស្ថិតិជនរងគ្រោះដោយការរញ្ជួយដីនៅឡើយទេ។
យោងតាមអាជ្ញាធរខេត្ត ក្នុងចំណោមប្រជាពលរដ្ឋវៀតណាមប្រហែល ៥ ពាន់ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ Ishikawa មានមនុស្សប្រហែល ៦០០ នាក់កំពុងរស់នៅ និងធ្វើការនៅលើឧបទ្វីប Noto ដែលជាចំណុចកណ្តាលនៃការរញ្ជួយ ដីដ៏ធំនាពេលថ្មីៗនេះ។ តំណាងខេត្តបានសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ សហជីព ក្រុមហ៊ុនទទួលកម្មសិក្សាការី ក៏ដូចជាក្រុមស្ម័គ្រចិត្តវៀតណាមក្នុងតំបន់ ដើម្បីធានាសុវត្ថិភាព និងផ្តល់ការឧបត្ថម្ភចាំបាច់ដល់កម្មសិក្សាការី និងប្រជាពលរដ្ឋ វៀតណាមក្នុងខេត្ត។
នាថ្ងៃដដែល ក្រុមការងារនៃស្ថានទូតបានទៅសួរសុខទុក្ខ និងប្រគល់ទំនិញ សង្គ្រោះដល់អន្តេវាសិកដ្ឋានមួយដោយមានកម្មសិក្សាការីវៀតណាមចំនួន ១៧ នាក់ ដែលកំពុងធ្វើការនៅក្រុមហ៊ុនកែច្នៃជលផលនៅខេត្ត Ishikawa៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top