• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារអធិបតេយ្យភាពព្រំដែនជាតិ រួមជាមួយការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

ទិដ្ឋភាពនៃសន្និបាតនយោបាយយោធា (រូបថត៖ TTXVN)
 

បំពេញភារកិច្ចក្នុងការគ្រប់គ្រងនិងការពារសន្តិសុខព្រំដែនជាតិឱ្យបានល្អ និងរក្សាចំនួនកងទ័ពនៅតាមច្រកគ្រប់គ្រងព្រំដែន ទប់ស្កាត់ការឆ្លងចូលនិងចេញដោយខុសច្បាប់ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  គឺជាភារកិច្ចសំខាន់មួយចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំរបស់កងកម្លាំងការពារព្រំដែន ដោយត្រូវបានជ្រួតជ្រៀបនៅក្នុងសន្និបាតនយោបាយ យោធា ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ។

នាបច្ចុប្បន្ន កងកម្លាំងការពារព្រំដែនបានដាក់ពង្រាយកម្មាភិបាល យុទ្ធជនប្រមាណ ៨ ពាន់នាក់ឱ្យបំពេញភារកិច្ចដោយផ្ទាល់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យចំនួនជាង ១ ៩០០ កន្លែង  ដោយបានប្ដេជ្ញាយ៉ាងដាច់ខាតទប់ស្កាត់ការឆ្លងចូលប្រទេសដោយខុសច្បាប់នៅតាមខ្សែព្រំដែន។

ក្រៅពីភារកិច្ចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែនបានក្លាយទៅជាអ្នកឃោសនាយ៉ាងសកម្មរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជននៅតាមតំបន់ព្រំដែនអំពីផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាបង្ការ ប្រយុទ្ធប្រឆាំងការឆ្លងចូលប្រទេសដោយខុសច្បាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top