• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញ​ឱកាសដ៏ធំធេង​សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជយប​លោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងបណ្តា​ឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ​។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម។ រូបថត៖ VNA

ក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការផ្លាស់ប្តូរយ៉ាង​ខ្លាំង​ក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញ​ឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និ​ង​ប្រទេស​សមាជិក។ នៅក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត​នូវភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ​ថ្មីៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វត្ថុធាតុដើមសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង​។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តា​ឯកអគ្គរដ្ឋទូតបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា សហគ្រាសនៃសហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វត្ថុធាតុដើមសំខាន់ៗ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងវិស័យផ្សេងៗទៀតដែលមានការយក​ចិត្ត​ទុក​ដាក់​ដូចគ្នា៕​

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top