ព័ត៌មាន ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប 12/10/2026 នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជយបលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម។ រូបថត៖ VNAក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងប្រទេសសមាជិក។ នៅក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វត្ថុធាតុដើមសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាឯកអគ្គរដ្ឋទូតបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗផងដែរ។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា សហគ្រាសនៃសហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វត្ថុធាតុដើមសំខាន់ៗ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងវិស័យផ្សេងៗទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជយបលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម។ រូបថត៖ VNAក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងប្រទេសសមាជិក។ នៅក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វត្ថុធាតុដើមសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាឯកអគ្គរដ្ឋទូតបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗផងដែរ។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា សហគ្រាសនៃសហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វត្ថុធាតុដើមសំខាន់ៗ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងវិស័យផ្សេងៗទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា៕