• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី Donald Trump ប្រកាសថានៅតែទទួលជ័យជំនះក្នុងការបោះឆ្នោតនេះ

ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Valdosta រដ្ឋ Georgia កាលពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ AFP / VNA)
 

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បេក្ខជននៃគណបក្សសាធារណរដ្ឋចំនួន ២ រូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹទ្ធសភានៅរដ្ឋ Georgia ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២១។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុង Valdosta  នៃរដ្ឋ Georgia  លោកប្រធានាធិបតី Trump បានបន្តចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនិងបានប្រកាសថាលោកនៅតែជាបេក្ខជនទទួល“ ជ័យជំនះចុងក្រោយ”ក្នុងកាបោះឆ្នោតនេះ។

មួយថ្ងៃមុននេះ ក្រុមបុគ្គលិកផ្នែកច្បាប់របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានដាក់ពាក្យបណ្តឹងថ្មីមួយច្បាប់នៅរដ្ឋ Georgia  ដោយទាមទារអោយបដិសេធលទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋនេះដោយចោទប្រកាន់ថាមានការបោះឆ្នោតខុសច្បាប់រាប់ម៉ឺនសន្លឹកតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ពិធីប្រគល់រង្វាន់សារព័ត៌មានទូទាំងប្រទេសលើកទី ៥ អំពីការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ឆ្នាំ ២០២៤ - ២០២៥ បានធ្វើឡើង កាលពីយប់ថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ។

Top