• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញកសិផលវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម TPP – AEC


ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមក្នុងការចរចារ TPP លោក Truong Dinh Tuyen
(Image: nguyentandung.org)​

«ការនាំចេញកសិផលវៀតណាមក្នុងកាលៈទេសៈសមាហរណកម្ម​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជ​កម្ម​សេរីឆ្លង​មហាស​មុទ្រ​ប៉ាស៊ីហ្វិក (TPP) - សហគាម​ន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ ២០១៦» គឺជា​ប្រធាន​បទ​នៃ​សិក្ខា​សាលា​ដែល​ត្រូវ​ បាន​ប្រព្រឹត្តទៅនារសៀលថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នៅទីនេះ​អង្គសន្និសីទ​នានាបាន​ចាត់ទុកថា៖ ដើម្បីឆ្លៀតយកឱកាសដែល TPP និង AEC​ នាំមក នាពេលខាងមុខ ខឿន​កសិកម្ម​របស់​វៀត​ណាម​ត្រូវមាន​ការចូលរួមរបស់​ក្រុមហ៊ុន ដោយសារ ការចូលរួមរបស់មជ្ឈដ្ឋានអាជីវករ នឹងបង្កើនការផ្សាភ្ជាប់​ជាមួយ​ប្រជាកសិករ ដែលនឹងក្លាយទៅជាចង្វាក់រឹងមាំថែមទៀត។ ថ្លែងមតិនៅ​ទីនេះ ទីប្រឹក្សាជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងការចរចារ TPP លោក​ Truong Dinh Tuyen បានឲ្យដឹងថា៖ ក្នុងពេលចូលរួម TPP និង AEC  ខឿន​កសិកម្មវៀតណាមគប្បីត្រួតពិនិត្យ និងគ្រប់គ្រងបានគុណភាពផលិតផល​ព្រមទាំង សហគ្រាស​គប្បីដើរ​តួនាទីស្នូល ដើម្បីគ្រប់គ្រងសម្របស្រសួល​ចង្វាក់ ផ្គួត់ផ្គង់ ធានាតំលៃ​ និងប្រភពកសិផល។ វៀត​ណាម​គប្បី​រកសាង​ឃ្លាំង​នៅឯ​បរ​ទេសឬ​កាណាល់ផ្គត់​ផ្គង់ របស់ខ្លួននៅទីផ្សារបរទេស ដូច្នេះ​អាចក​សាងពាណិជ្ជ សញ្ញា​សំរាប់​កសិផល​វៀត​ណាម​ក្នុង​កាលៈ​ទេសៈ​សមាហរណកម្មដ៏ស៊ីចម្រៅ នាបច្ចប្បន្ន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top