• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) បានបើកកិច្ចសន្ទនាកម្រិតខ្ពស់ក្រោមប្រធានបទ "អាទិភាពក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣”។
ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិ បានអញ្ជើញជាវាគ្មិនស្នូលនៅកិច្ចសន្ទនា។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកក្តីបារម្ភអំពីវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារផលប៉ះពាល់នៃវិបត្តិពហុវិមាត្រ។ ចែករំលែកអំពីបទពិសោធន៍របស់វៀតណាមក្នុងការអនុវត្តសកម្មភាពឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលបៃតង លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា នេះជាមាគ៌ាដែលជៀសមិនផុតនៃការអភិវឌ្ឍប្រកប ដោយចីរភាព។ តាមបទពិសោធន៍របស់វៀតណាមនាពេលកន្លងមក លោកឯកអគ្គរដ្ឋ ទូតបានចាត់ទុកថា ការសន្យាដ៏ខ្លាំងក្លាក្នុងការឆ្លើយតបនឹងអាកាសធាតុគួរតែផ្ដើម ចេញពីចក្ខុវិស័យរយៈពេលវែង តាមរយៈវិធីអភិក្រមដែលយកមនុស្សជាមជ្ឈភាព ប្រជាជនជាម្ចាស់និងអភិបាលកិច្ចល្អ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី កៀរគរហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា លើកកំពស់សមត្ថភាព និងកាត់បន្ថយផល ប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ធានាសមធម៌និងយុត្តិធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top