• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាត់បន្ថយបែបទរដ្ឋបាលចំនួន ២/៣ សម្រាប់កញ្ចាប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុង ដល់ពលករ

សហគ្រាស និងពលករសង្ឈឹមថានឹងទទួលបានកញ្ចប់ជំនួយពីរដ្ឋាភិបាល
 

លោកនាយករដ្ឋមន្រ្តីវៀតណាមទើបបានចេញផ្សាយសេចក្តីសម្រេចលេខ ៦៨ ជាផ្លូវការដោយមានគោលនយោបាយជួយឧបត្ថម្ភដល់ពលករ និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

នេះគឺជាកញ្ចប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុង ដែលបានបំពេញបន្ថែមក្រុមអ្នកទទួលជំនួយ រួមមាន៖ មនុស្សគ្មានការងារធ្វើ ពលករ ក្រុមគ្រសួរសារធ្វើអាជីវកម្ម សហគ្រាស កុមារ និង ស្ត្រីមានផ្ទៃពោះ។ ចំណុចថ្មីមួយទៀតនៃសេចក្ដីសម្រេចលេខ ៦៨ គឺ រដ្ឋាភិបាលបានកំណត់ថា កម្រិតជួយឧបត្ថម្ភគឺមិនទាបជាង ១,៥ លានដុងក្នុងមនុស្សម្នាក់ ឬ ៥ ម៉ឺនដុងក្នុងមួយថ្ងៃ។ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានឲ្យដឹងថា កញ្ចប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុងនេះ នឹងត្រូវបានអនុវត្តន៍ក្នុងស្មារតីកាត់បន្ថយបែបបទរដ្ឋបាល ២/៣ បើប្រៀបធៀបទៅនឹងកាលពីមុន។  ក្នុងនោះក្រសួងបានកំណត់យ៉ាងច្បាស់លាស់ថានៅពេលទទួលបានឯកសារ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ គឺត្រូវចាត់ចែងដោះស្រាយជាបន្ទាន់។ ប្រសិនបើមិនដោះស្រាយ ឬមិនយល់ព្រម គឺត្រូវការឆ្លើយតបជាលាយលក្ខណ៍អក្សរជូននិយោជក ឬនិយោជិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top