• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាង និងអនុវត្តន៍​គោលនយោបាយ​សង្គម​ត្រូវសមស្រប​នឹងការគ្រប់គ្រង​អភិវឌ្ឍន៍​សង្គមប្រកបដោយចីរភាព

ការកសាង និងការអនុវត្តគោលនយោបាយសង្គមត្រូវសមស្របនឹងការគ្រប់គ្រងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព ដោះស្រាយទំនាក់ទំនងសង្គមប្រកបដោយសុខុមាលភាពសង្គម ធានាលក្ខណៈនិរន្តរភាពនៃគោលនយោបាយសង្គម ជាពិសេសគឺសុខុមាលភាពសង្គម សន្តិសុខសង្គម និងសន្តិសុខមនុស្ស។
កិច្ចប្រជុំការិយាល័យនយោបាយ និងគណៈលេខា (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ និងគណៈលេខា ដើម្បីផ្តល់យោបល់លើគម្រោងបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១១ ស្ដីពី “បញ្ហាមួយចំនួនអំពីគោលនយោបាយសង្គមដំណាក់កាល ២០១២ - ២០២០”។

 ក្នុងកិច្ចប្រជុំនេះ ការិយាល័យនយោបាយបានអះអាងថា ការបន្តផ្លាស់ប្ដូរថ្មី ពង្រីកប្រសិទ្ធភាពគោលនយោបាយសង្គមគឺជាភារកិច្ចយុទ្ធសាស្ត្រ និងប្រចាំរបស់បក្ស រដ្ឋ របស់ប្រព័ន្ធនយោបាយទាំងមូល និងសង្គមជាតិទាំងមូល រួមចំណែកធានាការតម្រង់ទិសដៅសង្គមនិយម អនុវត្តន៍កំណើនសេដ្ឋកិច្ច ស្របជាមួយនឹងវឌ្ឍនភាពយុត្តិធម៌សង្គម។ ការកសាង និងការអនុវត្តគោលនយោបាយសង្គមត្រូវសមស្របនឹងការគ្រប់គ្រងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព ដោះស្រាយទំនាក់ទំនងសង្គមប្រកបដោយសុខុមាលភាពសង្គម ធានាលក្ខណៈនិរន្តរភាពនៃគោលនយោបាយសង្គម ជាពិសេសគឺសុខុមាលភាពសង្គម សន្តិសុខសង្គម និងសន្តិសុខមនុស្ស។ ការិយាល័យនយោបាយបានប្រគល់ការងារឱ្យស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទទួលមតិយោបល់ពីការិយាល័យនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសុក្រិតគម្រោងរាយការណ៍ជូនការិយាល័យនយោបាយ ហើយដាក់ជូនកិច្ចប្រជុំពេញអង្គលើកទី៧ នីតិកាលទី ១៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

Top