• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងរដ្ឋធានីហាណូយឱ្យកាន់តែស្រស់ស្អាត អរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ

ថ្ងៃទី ១០ ខែតុលា គឺជាពិធីរំលឹកខួបលើកទី ៦៧ ទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២១) ។
 

កសាងរដ្ឋធានីហាណូយឱ្យកាន់តែស្រស់ស្អាត អរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ (រូបថត៖ tuoitrethudo.vn)


ក្នុងរយៈពេល៦៧ ឆ្នាំកន្លងទៅ ពីរដ្ឋធានីមួយដែលមានចំនួនប្រជាជនប្រមាណ ៤៣,៧ ម៉ឺននាក់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមមក ហាណូយបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។ សព្វថ្ងៃនេះ បើទោះបីជា ស្រូបយកត្រឹមតែ ១% នៃផ្ទៃដី  និង ៨,៥% នៃចំនួនប្រជាជនទូទាំងប្រទេសក៏ដោយ ប៉ុន្តែ ជារៀងរាល់ឆ្នាំ រដ្ឋធានីបានរួមចំណែកជាង ១៦% នៃ GDP ១៨,៥% នៃចំណូលថវិកា ២០% នៃចំណូលក្នុងស្រុក ៨,៦% នៃតម្លៃប្រាក់នាចេញ នាំចល។តួនាទីនិងឋានៈរបស់រដ្ឋធានីហាណូយត្រូវបានបញ្ជាក់កាន់តែខ្លាំងឡើង ដោយសក្តិសមជាបេះដូងនៃប្រទេសជាតិទាំងមូល ហើយជាជាមជ្ឈមណ្ឌលដោះដូរពាណិជ្ជកម្មដ៏សំខាន់នៃតំបន់និងពិភពលោក។

ក្នុងឱកាសនេះ លេខាគណៈកម្មាធិការបក្សរដ្ឋធានី ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ លោក Dinh Tien Dung បានសរសេរអត្ថបទមួយដែលមានចំណងជើងថា“ កម្លាំងចលករកសាងរដ្ឋធានីហាណូយឲ្យកាន់តែសម្បូរធូធារ និងស្រស់ស្អាត” ។ អត្ថបទនេះបានបញ្ជាក់ថា កាលពី ៦៧ ឆ្នាំមុន (១០ តុលា ១៩៥៤ - ១០ តុលា ២០២១) ហាណូយត្រូវបានរំដោះជាផ្លូវការ។ ព្រឹត្តិការណ៍នេះបានក្លាយទៅជាកម្លាំងចលករសម្រាប់ហាណូយ ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បង។

ដោយមានមោទនភាពចំពោះអតីតកាល ហើយសម្លឹងមើលទៅអនាគតនោះ គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនរដ្ឋធានីហាណូយបានប្តេជ្ញារក្សាសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍រដ្ឋធានីឲ្យកាន់តែសំបូរធូធារ ស្រស់ស្អាត អរិយធម៌ ទំនើប សក្តិសមនឹងការជឿទុកចិត្តរបស់ ប្រទេសជាតិទាំងមូល។

ក្នុងអត្ថបទនេះ លេខាគណៈកម្មាធិការបក្សរដ្ឋធានី លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខនេះ បរិបទសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនិងអន្តរជាតិនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសការវិវឌ្ឍដ៏ស្មុគស្មាញ នៃការរីករាលដាលជំងឺកូវីដ ១៩ នោះ រដ្ឋធានីនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាសមិទ្ធផល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងសម្របខ្លួនប្រកបដោយសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីគឺ៖ សុខាភិបាលគឺជាសសរស្តម្ភ; សេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះ; វិទ្យាសាស្ត្រ - ទិន្នន័យបច្ចេកវិទ្យាគឺជាគន្លឹះ ;ស្ថិរភាពនយោបាយសង្គមមានសារៈសំខាន់ជាប្រចាំ; វ៉ាក់សាំង ថ្នាំព្យាបាលជំងឺនិងការយល់ដឹងរបស់ប្រជាជនគឺជាលក្ខខ័ណ្ឌចម្បង; មានសុវត្ថិភាពដើម្បីផលិតកម្ម ហើយផលិកម្មត្រូវមាន សុវត្ថិភាព។

ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនោះ រដ្ឋធានីនឹងផ្តោតលើភារកិច្ចចំនួន ៣ គឺ៖យកចិត្តទុកដាក់លើប្រភពធនធាន ពន្លឿនការបើកថវិកាចំណាយទុនវិនិយោគសាងសង់ជាមូលដ្ឋាន; គ្រប់គ្រង ប្រមូល និងចំណាយថវិកាប្រកបដោយប្រសិទ្ធភាព ក្នុងទិសដៅត្រឹមត្រូវ និង ជំរុញកំណែទម្រង់រដ្ឋបាល ពង្រឹងការសន្ទនា ដោះស្រាយការលំបាកសម្រាប់ សហគ្រាសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top