កម្មវិធីនេះមានគោលបំណងលើកតម្កើង
ហើយជាពិសេសសម្ដែងការដឹងគុណចំពោះអង្គការ
និងបុគ្គលនានាដែលបានរួមដំណើរជាមួយមូលនិធិកុមារវៀតណាម
រួមចំណែកថែទាំកុមារដែលមានស្ថានភាពរស់នៅលំបាក។ តាមរយៈព្រឹត្តិការណ៍នេះ
មូលនិធិកុមារបន្តអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា
និងកុមារដែលមានស្ថានភាពលំបាក នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធី
មូលនិធិកុមារវៀតណាមទទួលបានទឹកប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង (ប្រហែល ៣,៩ លានដុល្លារអាមេរិក) ពីអង្គភាព និងបុគ្គលជាង ៥០ សម្រាប់កុមារក្នុងឆ្នាំ
២០២៤។
កម្មវិធី “និទាឃរដូវសម្រាប់កុមារ” គឺជាសកម្មភាពប្រចាំរបស់មូលនិធិកុមារវៀតណាម
ក្នុងបំណងកៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីកុមារ។
ក្រោយរយៈពេល ១៦ ឆ្នាំត្រូវបានរៀបចំឡើង កម្មវិធីបានរៃអង្គាសទឹកប្រាក់បានជាង ១៣៧៥
ពាន់លានដុង (ជាង ៥៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកប្រហែល
៤ លាននាក់៕





