• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

ក្នុងកម្មវិធីនោះ ទស្សនិកជនបានរីករាយជាមួយនឹងការសម្តែងសិល្បៈពិសេសជាច្រើននិងជាពិសេសរឿងរ៉ាវរំជួលចិត្តតាមរយៈបណ្តា បទយកការណ៍។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)



នាយប់ថ្ងៃទី ១៩ ខែធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែង មតិនៅកម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” ដែលជាកម្មវិធីសិល្បៈ  ដោយលើកតម្កើងគំរូឆ្នើមក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩  ដោយគណៈ កម្មាធិការបក្សមជ្ឈឹម ក្រសួងការពារប្រទេសនិងទូរទស្សន៍វៀតណាមសហការរៀបចំឡើង។

កម្មវិធីនេះមានការផ្សាយបន្តផ្ទាល់ពីទីតាំងចំនួនពីរគឺទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ក្នុងកម្មវិធីនោះ ទស្សនិកជនបានរីករាយជាមួយនឹងការសម្តែងសិល្បៈពិសេសជាច្រើននិងជាពិសេសរឿងរ៉ាវរំជួលចិត្តតាមរយៈបណ្តាបទយកការណ៍។ ចំណុចពិសេសនៃកម្មវិធីគឺការជាការជួបប្រាស្រ័យជាមួយគំរូឆើមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងជួរកងទ័ពប្រជាជននៅតាមខេត្ត-ក្រុងទូទាំងប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ចំណងមេត្រីភាពរបស់កងទ័ពនិងប្រជាជនគឺជាកម្លាំងពលំសំខាន់និងជាកត្តាចាំបាច់ដែលរួមចំណែកដល់ជ័យជំនះក្នុងការតស៊ូប្រយុទ្ធដើម្បីការពារឯករាជ្យ សេរីភាពនិងការបង្រួបបង្រួមប្រទេសជាតិ ជាពិសេស ជំនះអំឡុងពេលដ៏លំបាកក្នុងប្រវត្តិសាស្ត្រដូចជា៖ ជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានហូជីមិញ ដែលជាវីរៈបុរសជាតិ ជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោក ធ្លាប់បានផ្តែផ្តាំថា៖ “បើគ្មានប្រជាជនក៏គ្មានកងទ័ពដែរ” “កងទ័ពនិងប្រជាជនប្រៀបដូចជាត្រីនិងទឹកអញ្ជឹង”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កងទ័ពនឹងបន្តជួយឧបត្ថម្ភប្រជាជនអនុវត្តន៍ការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top