• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ “រួមដៃគ្នាដើម្បីបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ”


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងពិធី 
 

 កម្មវិធីសិល្បៈ “រួមដៃគ្នា ដើម្បីបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ - អ្នកមិនឯកោនោះទេ” បាន​ធ្វើ​ឡើង​នាយប់​ថ្ងៃទី​ ១០ ខែសីហា នៅទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៥៨ នៃទិវាគ្រោះមហន្តរាយ ពណ៌​លឿង​ទុំ​។  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh និងជនរងគ្រោះដោយ ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ​រាប់រយនាក់ បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
 
កម្មវិធីសិល្បៈបា​នបង្ហាញឡើងវិញ នូវរូបភាពមួយចំមួនមៃសង្គ្រាមគីមីនៅវៀតណាម ដោ​យ​សហរដ្ឋ​អាមេរិក​ធ្វើឡើ​ងនៅវៀតណាម។ នេះគឺជាសង្រ្គាមវែងបំផុតនិង​បង្កឡើង​នូវ​ផល​វិបាក​ដ៏មហន្ត​រាយ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្សជាតិ។ ពោលគឺ ចាប់ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ ទាហានសហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​សារធាតុ​គី​មី​ពុលប្រ ហែល ៨០ លានលីត្រ ក្នុងនោះ ៦១ ភាគរយដែលជាសារធាតុគីមីពណ៌លឿងទុំ ដែលផ្ទុកនូវ Dioxin ៣៦៦ គីឡូក្រាម ជាជាតិពុលខ្លាំងបំផុតនៃជាតិពុលទាំងអស់ដែលមនុស្សជាតិបានស្គាល់។ ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ​នេះ អាចឆ្លងតាមច្រើនជំនាន់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន។ យ៉ាងណាមិញ ជាតិពុល​ពណ៌​លឿង​ទុំបាន​បណ្តាលឱ្យជនជាតិវៀតណាមចំនួន ៤,៨ លាននាក់ត្រូវឆ្លងនិងមនុស្សជាង ៣ លាននាក់គឺ​ជាជន​រង​គ្រោះ ​ក្រុមគ្រួសារជាច្រើនកំពុងប្រឈមនឹងការផុតពូជ កុមារជាច្រើនធ្លាក់ក្នុងភាពពិការតាំងពីកំណើត។  ស្ត្រីជាច្រើន​ពុំមានសុភមង្គលក្នុងនាមជាភរិយាឬម្តាយឡើយ។ ហើយមនុស្សជា​ច្រើន​រង​ការ​ឈឺចាប់​ដោយ​សារជំងឺ​ទាក់ទង​នឹងជាតិគីមីពុលពណ៌លឿងទុំ/ dioxin នេះឯង។
 
ថ្លែងនៅក្នុងពិធី​នេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់​ថាគ្មាន​ការឈឺ​ចាប់​ណាធំ​ជាង​ការ​ឈឺចាប់ ដោយជាតិគីមីពុលពណ៌លឿងទុំនេះឡើយ។ នេះមិនត្រឹមតែ​ជាការ​ឈឺចាប់​របស់​វៀត​ណាម​ប៉ុណ្ណោះ​ទេថែមទាំងជាការឈឺចាប់របសមនុស្សជាតិទៀតផង។ ប៉ុន្មានឆ្នាំមកនេះ បក្សនិងរដ្ឋវៀតណាម បានចេញ​ផ្សាយនូវគោលនយោបាយជាច្រើនដើម្បីកៀងគរស្ថាប័នគ្រប់ជាន់ថ្នាក់ សប្បុរ និងអង្គការសង្គម​នានា​ ចូល​រួមដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជាតិគីមី ពុលពណ៌លឿងទុំ។
 
ក្នុងឱកាស​នេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអំពាវ​នាវ​អោយ​អង្គ​ការ​និង​បុគ្គល​ធ្វើកា​ររួ​ម​គ្នា ​ដោយផ្តោតការយកចិត្ត​ទុក ដាក់បន្ថែម​ទៀត​លើកា​រ​ជំនះ​នូវ​ផល​វិបាក​ដោយ​សារ​ធាតុគី​មីពុល​ក្រោយស​ង្គ្រាម ដើម្បីជួយ​ដល់ជនរង​គ្រោះដោយជាតិ​គីមីពុល​ពណ៌​លឿង​ទុំ​អោយ​អាច​យក​ឈ្នះលើរាល់​ការលំ​បាក​មិន​ថាការ​លំបា​កទាំងផ្នែកសម្ភារៈនិងខាងស្មារតី។ លោ​កឧបនាយករដ្ឋមន្ត្រីអញ្ជើញមានប្រ ​សាសន៍​ថា៖ “ខ្ញុំស្នើដល់​ស្ថាប័ន​ពាក់​ព័ន្ធគ្រប់ជាន់​ថ្នាក់ ត្រូវបន្តសិក្សាស្រាវជ្រាវ ​ពិនិត្យឡើងវិញនូវសំណុំឯកសារ ​កំណត់​ពីជំងឺ​របស់​អ្នក​រង​ជាតិ​ពុលពណ៌លឿងទុំដើម្បីអោយ ជនរងគ្រោះអាចមាន​លក្ខណៈគ្រប់គ្រាន់ ឆាប់ទទួលបានរបបរបស់​រដ្ឋ។ ខ្ញុំស្នើស​មា គមជនរងគ្រោះដោយជាតិគីមី បន្តអនុវត្តដំណោះស្រាយជាច្រើន ដោយចលនា​ប្រភពក​ម្លាំង​ពី​អង្គ​ការ​ សហគ្រាសនិងសប្បុរសធម៌ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះ។ មម្យ៉ាងវិញទៀត លើក​ទឹក​ចិត្ត​និង​ជួយ​ឧបត្ថម្ភ​ជន​រងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ / Dioxin ដើម្បីកុំអោយ​មាននរណាម្នាក់​ត្រូវបោះ​បង់​ចោល​នៅខា​ងកក្រោយនៅឡើយ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

Top